សិក្ខាសាលា​ស្តី​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ព្រម​និង​ការ​អភិវឌ្ឍ​និងកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​បាន​បើក​ធ្វើ​នៅ​សិង្ហបុរី​
2016-07-18 15:19:40  cri  Web Editor:Wang Zhaojun

      ថ្ងៃ​ទី​១៨​ខែ​កក្កដា​ ​សិក្ខាសាលា​វិទ្យាការ​​នៃ​ឃ្លាំង​គំនិត​ជាន់​ខ្ពស់​ស្តី​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ព្រម​និង​ការ​អភិវឌ្ឍ​និងកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​មាន​រយៈ​ពេល​​១​ថ្ងៃ​បាន​បើក​ធ្វើ​នៅ​សិង្ហបុរី​។ ​សិក្ខា​សាលា​លើក​នេះ​បាន​ប្រមូលផ្តុំ​នូវ​អ្នក​ជំនាញ​ការ​និង​បញ្ញវន្ត​រាប់​សិន​នាក់​ដែល​មក​ពី​ឃ្លាំង​គំនិត​​របស់​ប្រទេស​ចិន​និង​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​​។ ​ពួក​គេ​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ជុំវិញ​ប្រធានបទ​​ធំ​ទាំង​៣​ ​គឺ​យន្តការ​ដោះស្រាយ​ជម្លោះ​លើ​សមុទ្រ​ ​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ព្រម​និង​កិច្ច​សហប្រតិបត្តិការ​និង​ការ​អភវិឌ្ឍ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​។

    លោក ​Zhao ​QiZheng​ ប្រធាន​វិជ្ជា​ស្ថាន​ព័ត៌មាន​នៃ​សកលវិទ្យាល័យ​ប្រជាជន​ចិន​បាន​ថ្លែង​កថា​ក្នុង​សិក្ខាសាលា​នេះ។លោក​បាន​ថ្លែង​ថា​ តុលាការ​មជ្ឈត្តកម្ម​ជា​បណ្តោះ​អាសន្ន​ដែល​បង្កើត​ឡើង​តាម​ការ​ទាម​ទារ​របស់​ហ្វីលីពីន​គ្មាន​សិទ្ធិ​គ្រប់គ្រង​ទៅ​លើ​សំណុំ​រឿង​នេះ​ទាល់​តែ​សោះ ​ហើយ​ស្ថិត​​មាន​អំពើ​ពង្រីក​សិទ្ធិ​ ហួស​ពី​​សិទ្ធិ​និង​រំលោភ​បំពាន​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ។​មជ្ឈត្តកម្ម​យ៉ាង​នេះ​មុខ​ជា​ឥត​បាន​ការ​និង​គ្មាន​កម្លាំង​រឹត​រួត​នោះ​ទេ។    លោក ​Zhao ​QiZheng​បន្ត​ថា​ ​ការ​វិល​ត្រឡប់​មក​រក​ការ​ចរចា​ដោយ​សន្តិភាព​ជា​ផ្លូវ​ចេញ​តែ​មួយ​គត់​សំរាប់​ដោះ​ស្រាយ​ការ​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង​។ប្រទេស​ចិន​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ដល់​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ដោយ​មេត្រី​ភាព​ជា​មួយ​ប្រទេស​អាស៊ាន​នានា ​ប្រឈម​មុខ​នឹង​សភាពការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​ ប្រទេស​ចិន​និង​អាស៊ា​ត្រូវ​តែ​បង្កើន​ការ​សន្ទនា​គ្នា។

      មុន​ពេល​បើក​ធ្វើ​សិក្ខាសាលា​​ ​ពេល​និយាយ​ដល់​អ្វី​ដែល​ហៅ​ថា​សំណុំរឿង​មជ្ឈត្តកម្ម​សមុទ្រ​ចិន​ខាង​ត្បូង​ ​សាស្រ្តាចារ្យ​នៃ​វិទ្យាស្ថាន​ច្បាប់​របស់​សកល​វិទ្យាល័យ​ច្បាប់​និង​នយោបាយ​ប្រទេស​ថៃ​ដែល​បាន​ចូលរួម​សិក្ខាសាលា​នេះ​បាន​ថ្លែង​ថា​ ​ប្រទេស​អាស៊ាន​ដែល​ក្នុង​នោះ​បូក​រួម​ទាំង​​​ហ្វីលីពីន​ផង​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ប្រតិបត្តិ​របស់​​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​មួយ​ប្រទេស​ចិន​ ​អនុលោម​តាម​សេចក្តី​ប្រកាស​នេះ​ ​ប្រទេស​អាស៊ាន​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​​ធ្វើ​កិច្ច​សន្ទនា​និង​ការ​ពិភាក្សា​​អំពី​ជម្លោះ​ជា​មួយ​ប្រទេស​ចិន​ជា​មុន​សិន​​ ដូច្នេះ​ហើយ​​ហ្វីលីពីន​គ្មាន​សិទ្ធិ​លើក​ឡើង​មជ្ឈត្តកម្ម​ដោយ​ឯកតោភាគី​ឡើយ​។

    ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​​ ​តំណាង​នៃ​អង្គប្រជុំ​សុទ្ធតែ​អំពាវនាវ​ឲ្យ​ភាគី​ទាំង​២​ចិន​និង​ហ្វីលីពីន​ដាក់​ជម្លោះ​នៅ​មួយ​អន្លើ​សិន​ ​ត្រឡប់​មក​តុ​ចរចា​វិញ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​ក្នុងតំបន់​ឲ្យ​រីកចម្រើន​ថែម​ទៀត​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ