ថ្ងៃទី៧ខែសីហា ពេលឆ្លើយសំនួររបស់អ្នកសារព័ត៌មានអំពីអង្គការប្រឹក្សាយោបល់ឯកជនរបស់លោកShinzo Abeនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសរបាយការណ៍ពិភាក្សាក្រោយសង្គ្រាមខួបគម្រប់៧០ឆ្នាំ លោកស្រីHua Chunyingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនដាស់តឿនឲ្យភាគីជប៉ុនប្រកាន់អាកប្បកិរិយាត្រឹមត្រូវនិងគិតពិចារណាឡើងវិញយ៉ាងជ្រាលជ្រៅចំពោះសង្គ្រាមឈ្លានពានប្រទេសចិនដែលយោធានិយមជប៉ុនបានបង្កឡើង ពិសេសត្រូវបង្ហាញព័ត៌មានឲ្យបានច្បាស់លាស់និងត្រឹមត្រូវក្នុងលក្ខណៈនៃសង្គ្រាមនិងបញ្ហាទទួលខុសត្រូវនៃសង្គ្រាម អនវុត្តនូវទង្វើដ៏ជាក់លាក់ដើម្បីទទួលការជឿជាក់ពីប្រទេសជិតខាងនៅអាស៊ីក៏ដូចជាសហគមន៍អន្តរជាតិ ។
ថ្ងៃទី៦ខែសីហា "វេទិកាទស្សនៈសតវត្សន៍២១"ដែលជាអង្គការប្រឹក្សាយោបល់ឯកជនរបស់លោកShinzo Abeនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសរបាយការណ៍អំពីការពិភាក្សាគម្រប់ខួបឆ្នាំទី៧០ក្រោយពីសង្គ្រាម ។ លោកស្រីHua Chunyingបានថ្លែងថា ឆ្នាំនេះជាខួបឆ្នាំទី៧០នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនប្រឆាំងជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីស ប្រទេសអាស៊ីក្នុងនោះរួមមានប្រទេសចិននិងសហកមន៍អន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុន្ទរកថាមានពាក់ព័ន្ធដែលអ្នកដឹកនាំជប៉ុនជិតនឹងប្រកាសនោះ ។
លោកស្រីបានថ្លែងថា យើងដាស់តឿនឲ្យភាគីជប៉ុនប្រកាន់អាកប្បកិរិយាត្រឹមត្រូវនិងគិតពិចារណាឡើងវិញយ៉ាងជ្រាលជ្រៅចំពោះសង្គ្រាមដែលយោធានិយមជប៉ុនបានបង្កឡើង និងអនវុត្តនូវទង្វើដ៏ជាក់លាក់ដើម្បីទទួលការជឿជាក់ពីប្រទេសជិតខាងនៅអាស៊ីក៏ដូចជាសហគមន៍អន្តរជាតិ មានតែធ្វើដូច្នេះទេ ទើបជប៉ុនអាចសម្រេចការជានាយ៉ាងពិតប្រាកដជាមួយប្រទេសជិតខាងនៅទ្វីបអាស៊ី ហើយរួមអភិវឌ្ឍន៍ទំនាក់ទំនងដើម្បីមានទស្សនៈវស័យចំពោះអនាគតដោយឈរលើមូលដ្ឋាននេះ ។