邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ កាកបាទក្រហមចិនសម្រេចផ្តល់ជំនួយឧបត្ថមមនុស្សធម៌បន្ទាន់ជាសាច់ប្រាក់ចំនួន ១ សែនដុល្លារអាមេរិកជូនតុងហ្កា

2022-01-18 11:04:45

         ថ្ងៃទី ១៧ ខែមករា  លោកZhaoLijian អ្នកនាំពាក្យនៃក្រសួងការបរទេសចិន​បាន​ថ្លែងថា ​​កាកបាទក្រហម​ចិន​សម្រេច​ផ្តល់​​ជំនួយ​ឧបត្ថម​មនុស្សធម៌​បន្ទាន់​ជាសាច់ប្រាក់ចំនួន ១ សែនដុល្លារ​អាមេរិក​ជូន​​តុងហ្កា។​

      លោក​​បាន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​របស់អ្នកសារព័ត៌មាន​​ថា   ​​ភាគីចិន​​យកចិត្តទុកដាក់ខ្ពស់​ចំពោះ​សភាពការណ៍​​​រងគ្រោះ​​នោះ​តុងហ្កា​ ដែល​​បណ្តាល​មកពី​ការផ្ទុះភ្នំ​ភ្លើង​​​។  ភាគី​ចិន​សូម​សម្តែង​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ​និង​ការ​សួរសុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​រដ្ឋាភិបាល​និងប្រជាជន​តុងហ្កា​។  ​កាកបាទក្រហម​ចិន​​បាន​​​សម្រេច​ផ្តល់​​ជំនួយ​ឧបត្ថម​មនុស្សធម៌​បន្ទាន់​ជាសាច់ប្រាក់ចំនួន ១ សែនដុល្លារ​អាមេរិក​ជូន​​តុងហ្កា។​​​​​​ ចិន​នឹង​​ផ្តល់​​ជំនួយឧបត្ថម្ភ​បន្ថែមទៀត​​តាម​លទ្ធភាព​​របស់​ខ្លួន​​ទៅតាម​សំណូមពរ​របស់ភាគីតុងហ្កា​។ ​ចិន​ជឿ​ថា​រដ្ឋាភិបាល​និង​ប្រជាជន​តុងហ្កា​​មុខជានឹង​យកឈ្នះ​ក្នុងការប្រយុទ្ធ​ជាមួយ​គ្រោះមហន្តរាយ​  ​ស្តារ​ភូមិ​កំណើតឱ្យល្អ​ឡើងវិញ​ជា​មិនខាន៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស