王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថា

2022-01-18 11:00:26

      ថ្ងៃទី ១៧ ខែមករា​នៅ​ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន​បាន​​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំប្រចាំ​ឆ្នាំ​ ២០២២ នៃវេទិកាសេដ្ឋកិច្ច​ពិភពលោកតាម​ប្រព័ន្ធ​វីដេអូ ព្រមទាំង​​ថ្លែង​សុន្ទរកថា​ក្រោមចំណងជើងថា «​ពង្រឹង​ជំនឿចិត្តយ៉ាងមុតមាំ ឈានទៅមុខយ៉ាងអង់អាច រួមគ្នាបង្កើត​ពិភពលោក​ដ៏​ល្អបវរ​ក្រោយ​បញ្ចប់​ជំងឺឆ្លង​​»។

       លោក Xi Jinping បាន​គូសបញ្ជាក់ថា​ ​បច្ចុប្បន្ននេះ ពិភពលោក​កំពុង​ប្រឈមមុខនឹង​បម្រែបម្រួល​និម្មាបនកម្ម​ដែលពុំធ្លាប់មានក្នុង​រយៈពេល​មួយរយឆ្នាំ​។ តើត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​យក​ឈ្នះលើ​ជំងឺឆ្លង? តើ​ត្រូវ​កសាង​ពិភពលោក​ក្រោយពីបញ្ចប់​ជំងឺឆ្លង​តាម​របៀប​ណា?​ ​ទាំងនេះគឺជា​បញ្ហា​សំខាន់ដែល​ប្រជាជននៃប្រទេស​នានា​លើពិភពលោក​យកចិត្ត​ទុក​ដាក់​ដូចគ្នា​ ហើយក៏ជា​បញ្ហា​សំខាន់ដែល​យើងចាំបាច់ត្រូវ​ឆ្លើយតបជាបន្ទាន់ផងដែរ​។

      ទាក់ទិននឹង​បញ្ហា​ទាំងនេះ លោក Xi Jinping បាន​លើកឡើង​សំណើ ៤ ចំណុច៖ ទី១ ​ពួត​​ដៃគ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ​ប្រមូលផ្តុំកម្លាំង​ដើម្បី​យកឈ្នះលើ​ជំងឺឆ្ល​ង។ ​ទី២​​ លុប​បំបាត់​​ហានិភ័យគ្រប់​ប្រភេទ​ ​ជំរុញការស្តារសេដ្ឋកិច្ច​សកលឡើងវិញដោយ​នឹងនរ។​ ទី៣ ​ ផ្លោះរំលង​គម្លាតធំខាងការ​អភិវឌ្ឍ ​ស្តារការអភិវឌ្ឍ​ជាសកលឡើងវិញ​។​ ​ទី​៤​ ​លុបបំបាត់​ចោល​គំនិត​​សង្គ្រាម​ត្រជាក់ ​សម្រេច​ការ​រួមរស់នៅដោយ​សន្តិសហវិជ្ជមាន ​ផ្តល់​ផល​ប្រយោជន៍ដល់គ្នា​និងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស