邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ឯការការអភិរក្សអេកូបរិស្ថានក៏មិនមានន័យថាត្រូវលះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ

2022-01-17 20:16:17

លោក Xi Jinping ៖ ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ឯការការអភិរក្សអេកូបរិស្ថានក៏មិនមានន័យថាត្រូវលះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ_fororder_1128271629_16424164945131n

       ថ្ងៃទី១៧ ខែមករា​នៅ​ក្រុងប៉េកាំង  ​លោក Xi Jinping ប្រធានរដ្ឋចិន​បាន​​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំនៃវេទិកាសេដ្ឋកិច្ច​ពិភពលោកឆ្នាំ ២០២២ តាម​ប្រព័ន្ធ​វីដេអូ ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​ក្រោមចំណងជើងថា «​ពង្រឹង​ជំនឿចិត្តយ៉ាងមុតមាំ ឈានទៅមុខយ៉ាងអង់អាច រួមគ្នាបង្កើត​ពិភពលោក​ដ៏​ល្អបវរ​ក្រោយ​បញ្ចប់​ជំងឺឆ្លង​​»។

 

       លោក Xi Jinping ​បាន​ថ្លែងថា ៖ “ខ្ញុំ​តែងតែ​និយាយថា ​​  ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល​ និង​បំផ្លាញអេកូបរិស្ថានទេ ​ឯការការអភិរក្សអេកូបរិស្ថានក៏​មិនមានន័យថា​ត្រូវលះបង់ចោល​ការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ​​។ ​ប្រទេសចិន​​ប្រកាន់ខ្ជាប់​ទស្សនៈ​ដែលថា​ ទឹកស្អាតភ្នំបៃតងជា​ភ្នំមាស​ភ្នំប្រាក់ បាន​ជំរុញ​អភិរក្ស​និង​ការគ្រប់គ្រង​ជាប្រព័ន្ធ​ទាំង​ភ្នំ ​ទឹក ព្រៃ ដីស្រែ ​បឹងបួរ វាលស្មៅ និងវាលខ្សាច់  ​​ចិន​បាន​ខិតខំពេញទំហឹង​​​ក្នុងការកសាង​អេកូ-អរិយធម៌​ ខិតខំ​ពេញទំហឹង​បង្ការ​និងគ្រប់គ្រងការបំពុលបរិស្ថាន​​ ​​ក៏ដូចជា​ខិតខំ​ពេញទំហឹងដើម្បី​​កែលម្អ​​បរិស្ថាន​ធ្វើ​ការ ផលិត​ និង​ជីវភាពរស់នៅ​របស់​ប្រជាជន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស