王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនសង្ស័យ​ដែល​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំងនៅ​​រដ្ឋតិចសាស់​សហរដ្ឋ​អាមេរិក​គឺជា​ពលរដ្ឋ​អង់គ្លេស

2022-01-17 14:01:47 cri

ថ្ងៃទី ១៦ ខែ មករា​ តាមការ​ផ្សាយ​ដំណឹង​របស់​ប្រព័ន្ធសារព័ត៌មានអាមេរិកបាន​ឱ្យដឹងថា  ​ជនសង្ស័យក្នុង​ករណី​​​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំងដែល​កើតឡើង​នៅ​ព្រះ​វិហារ​ជនជាតិ​ជ្វី​ហ្វ​ស្ថិត​នៅ​​រដ្ឋតិចសាស់​សហរដ្ឋ​អាមេរិក​​គឺជា​ពលរដ្ឋ​អង់គ្លេស ។ ក្នុងករណី​ចាប់​ចំណាប់ខ្មាំងនេះ ចំណាប់​ខ្លាំង​ទាំងអស់​ត្រូវ​បាន​ជួយ​សង្គ្រោះឯជនសង្ស័យ​បាន​ត្រូវ​បាញ់​សម្លាប់​ ។ 

ការ​ផ្សាយ​ដំណឹង​នេះ​បាន​ដកស្រង់ព័ត៌​មាន​ពី​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​អាមេរិក​ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បា​​ន​កំណត់អត្តសញ្ញណជន​សង្ស័យ​គឺ​ជា​​ពលរដ្ឋ​អង់គ្លេស​ដែល​មាន​អាយុ ៤៤ ឆ្នាំ ជនសង្ស័យនេះ​បាន​​ចូលដែន​សហរដ្ឋអាមេរិកកាលពីពីរសប្តាហ៍មុន ។ អាជ្ញាធរ​​អនុវត្តច្បាប់កំពុង​វាយ​តម្លៃអំពី​​សុខភាព​ផ្លូវ​ចិត្ត​របស់បុរស​នេះ​និងស៊ើបអង្កេតថា តើគេ​មាន​ទំនាក់ទំនង​ជាមួយក្រុមភេរវករឬដែរ​យ៉ាងណា​​ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស