魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់ក្នុងការគាំពារសន្តិភាពពិភពលោក

2021-10-26 10:50:12 cri

#CCFR Comment#បទវិភាគ៖ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់ក្នុងការគាំពារសន្តិភាពពិភពលោក_fororder_柬评图片1

    "ប្រជាជនចិន​ស្នេហាសន្តិភាព ​យល់ដឹងច្បាស់​ពី​ភាពសុខសាន្តត្រាន​និង​សន្តិភាព​ដែល​មានតម្លៃពន់​ពេក ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​ការអនុវត្ត​គោល​នយោបាយ​ការទូត​ប្រកបដោយ​សន្តិភាព​និង​ឯករាជ្យម្ចាស់ការ ​ក៏​ដូច​ជា​ប្រកាន់​ខ្ជាប់​យុត្តិធម៌ ​គាំពារ​សច្ចយុត្តិធម៌​និង​ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ​អនុត្តរភាពនិយម​និង​នយោបាយ​កម្លាំង​បាយ ​"។ ​នៅ​ថ្ងៃទី ​២៥ ​ខែតុលា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋ​ចិន​បាន​ថែ្លងសុន្ទរកថា​ក្នុង​កិច្ចប្រជុំ​រំលឹក​ខួប​ទី ​៥០ ​នៃ​ការ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួល​បាន​អាសនៈ​ស្រប​ច្បាប់​ឡើង​វិញ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​ដោយ​សង្កត់ធ្ងន់​ថា ​ប្រទេសចិន​នឹង​ប្រកាន់ខ្ជាប់​ការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ប្រកប​ដោយ​សន្តិភាព ​ជា​និច្ចកាល ​ប្រទេស​ចិន​នឹង​ធ្វើជា​ស្ថាបនិក​នៃ​សន្តិភាព​របស់​សកលលោក ​។ ​លោក ​António ​Guterres ​អគ្គលេខាធិការ​អង្គកាតសហប្រជាជាតិ​បានថ្លែង​នៅ​ថ្ងៃដដែល​ថា ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេសចិន​ដែល​បាន​ដើរ​តួនាទី​ដ៏សំខាន់​និង​រួមចំណែក​ដ៏សំខាន់​ដល់​ការជំរុញសន្តិភាព​និង​ការអភិវឌ្ឍរបស់​ពិភពលោក ​។​

    ការ​ដែល​ប្រទេសចិនថ្មី​ទទួល​បាន​អាសនៈ​ស្រប​ច្បាប់​ឡើង​វិញ​ក្នុង​អង្គការសហប្រជាជាតិ​មិនត្រឹមតែ​បាន​បង្កើន​លក្ខណៈទូទៅ ​ភាពតំណាង​និង​កិត្យានុភាព​របស់​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​ធ្វើឱ្យ​កម្លាំង​នៃ​សន្តិភាព​និង​យុត្តិធម៌​ពិភពលោក​មានភាព​កាន់តែ​រឹងមាំ​ជាងពេលណាៗទាំងអស់​ផងដែរ ​។ ​ក្នុង​រយៈ​ពេល​ ៥០ ​ឆ្នាំ​កន្លងមកនេះ ​ប្រទេស​ចិន​បានផ្តួចផ្តើម​ព្រមទាំង​អនុវត្ត​គោលការណ៍ ​៥ ​ប្រការ​នៃ​ការ​រួម​រស់​ដោយ​សនិ្តសហវិជ្ជមាន ​មិនដែល​បំផុស​រាល់​សង្គ្រាម​និង​ការប៉ះទង្គិច​ទាំងអស់​ដោយ​ឯកឯង​នោះ​ទេ ​ហើយ​ក៏​មិនដែល​ទន្រ្ទានកាន់កាប់​ទឹកដី​របស់​ប្រទេសដទៃ​សូម្បីតែ​មួយអ៊ីញ​ក៏គ្មានដែរ ​។ ​ជាងនេះទៅទៀត ​ប្រទេស​ចិន​បាន​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​ការរួមសាមគ្គីគ្នា​និង​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​និង​គាំពារ​សមភាព​និង​យុតិ្តធម៌អន្តរជាតិ ​។​

    ក្នុងនាមជា​រដ្ឋសមាជិក​ស្ថាបនិក​នៃ​អង្គការសហប្រជាជាតិ ​ជានិច្ចកាល ​ប្រទេសចិន​តែងតែង​ផ្តួចផ្តើម​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​និង​តាម​វិធីនយោបាយ ​ក៏ដូចជា​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចំណុចក្តៅ​ក្នុង​តំបន់​សំខាន់ៗ​តាមវិធីនយោបាយ ​ដូចជា​បញ្ហានុយគ្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ​និង​បញ្ហា​នុយ​គ្លេ​អ៊ែរ​អ៊ីរ៉ង់​ជាដើម ​។ ​នៅឆ្នាំនេះ ​ដោយសារ​កងទ័ព​អាមេរិក​និង​អង្គការណាតូ​បាន​ប្រញាប់​ដកខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ​បានជា​ស្ថានការណ៍​អាហ្វហ្កានីស្ថាន​បាន​កើតមាន​បម្រែបម្រួល​យ៉ាង​ខ្លាំង ​។ ​ដូច្នេះ ​មេដឹកនាំកំពូល​របស់ចិន​បាន​លើកឡើង​នូវ​សំណើ​ ៣ ​ចំណុច​ស្តីពី​ការ​ដោះ​ស្រាយ​បញ្ហា​អាហ្វ​ហ្គា​នី​ស្ថាន​តាមវិធី​នយោបាយ​ដែល​ត្រូវ​ទទួលស្គាល់​និង​វាយតម្លៃ​ខ្ពស់​ពីសំណាក់​សហគមន៍​អន្តរជាតិ ​។​

    តើ​ហេតុអ្វីបានជា​ប្រទេសចិន​អាច​ធ្វើជាស្ថាបនិក​នៃ​សន្តិភាព​របស់​សកលលោក​ជាប់រហូតមក ​? ​ប្រការនេះ​គឺ​មិន​ត្រឹម​តែ​ដោយ​សារ​សន្តិភាព​ជា​ការ​បន្តវេន​វប្បធម៌​ប្រជាជាតិចិន​ក្នុង​រយៈពេល​ជាង​ ៥០០០ ​ឆ្នាំ​កន្លង​មក​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​ដោយសារ​សន្តិភាព​ជា​ហ្សែន​ដែល​ត្រូវបាន​រួមបញ្ចូល​ទៅក្នុង​ឈាម​របស់​បក្សកាន់អំណាច​ចិន​ផងដែរ ​។ ​ប្រទេសចិន​បាន​ប្រការ​ជាសាធារណៈ​ជាច្រើនលើក​ថា ​ទោះបី​ជា​ចិន​បាន​អភិវឌ្ឍ​ទៅ​ដល់​កម្រិតយ៉ាងណា​ក៏ដោយ ​ក៏​ប្រទេសចិន​មិន​ធ្វើ​អនុត្តរភាព​ជាដាច់ខាត ​ហើយ​មិន​ចាត់​គោល​នយោបាយ​វាតទី​ជាដាច់ខាត​ផងដែរ ​។​

    ប្រសិនបើ​និយាយថា ​ការ​ដែល​ប្រទេសចិន​ថ្មី​ទទួល​បាន​អាសនៈ​ស្រប​ច្បាប់​ឡើង​វិញ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​កាលពី​ ៥០ ​ឆ្នាំ​មុន​ជា​លទ្ធផល​នៃ​ការខិតខំប្រឹងប្រែងរួម​របស់​រាល់​ប្រទេស​ដែល​សេ្នហា​សន្តិភាព​និង​ប្រកាន់ខ្ជាប់​ភាពសច្ចយុត្តិធម៌​ទាំងអស់​នៅលើ​ពិភពលោក ​នោះ ​នាពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​ដែល​បាន​និងកំពុង​ប្រកាន់ខ្ជាប់​ការ​ដើរតាម​ផ្លូវ​អភិវឌ្ឍន៍​ប្រកប​ដោយសន្តិភាព​បាន​ក្លាយជា​កម្លាំងសំខាន់​ក្នុង​ការ​គាំពារ​សន្តិភាព​ពិភពលោក ​ហើយ​បានា​ដើរតាមផ្លូវថ្មី​មួយ​ដែល​មានភាពខ្លាំងក្លា​ ​តែមិនធ្វើ​អនុត្តរ​ភាព​លើ​ពិភពលោក ​ក៏ដូចជា​បាន​រួមចំណែក​ដ៏សំខាន់​ដល់​វឌ្ឍនភាព​របស់​មនុស្សជាតិ​ផងដែរ ​៕​

#CCFR Comment#បទវិភាគ៖ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់ក្នុងការគាំពារសន្តិភាពពិភពលោក_fororder_柬评图片2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស