郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«ខិត្តបណ្ណបង្ការជំងឺកូវីដ១៩»នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងត្រូវបានចេញផ្សាយ

2021-10-26 10:33:02 cri

      ថ្ងៃទី​២៥ ខែ​តុលា «ខិត្តបណ្ណបង្ការ​ជំងឺកូវីដ​១៩នៃ​ការ​ប្រកួត​កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក​រដូវរងា​ក្រុង​ប៉េកាំងឆ្នាំ​២០២២» បោះពុម្ព​លើក​ទីមួយ​​ត្រូវបាន​​ចេញផ្សាយ ។ ក្នុង​បរិបទដែល​ពិភពលោកទាំង​មូល​បាន​និង​កំពុង​ទប់ទល់នឹង​ការ​រីក​រាលដាល​នៃជំងឺកូវីដ​១៩ ​ «ខិត្តបណ្ណបង្ការ​ជំងឺកូវីដ​១៩​»នេះ​នឹង​មាន​អំណោយ​ផល​ដល់​ការ​ការពារ​ឱ្យ​បាន​កាន់​តែ​ល្អ​នូវ​សុវត្ថិភាពនៃអត្ត​ពលិក​ដែល​​ចូល​រួម​ការ​ប្រកួត​និង​បុគ្គលិក​ពាក់ព័ន្ធ​នៃ​ការ​ប្រកួតកីឡា​អូឡាំពិក​ ។

      លោក Huang Chun អនុប្រធាន​ការិយាល័យ​បង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ​១៩​នៃ​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​បាន​ថ្លែង​ថា ​ការ​ប្រកួត​កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​រៀប​ចំ​ធ្វើ​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​នៃជំងឺកូវីដ​១៩ ដែល​​នឹង​នាំ​មក​នូវ​ហានិភ័យ​នាំ​ចូល​ជំងឺ​ឆ្លង​ដល់​ទីក្រុង​ម្ចាស់ផ្ទះ​ ។ ក្នុង​សភាពការណ៍​បែប​នេះ ចាំបាច់​ត្រូវតាក់តែង​​ ​ «ខិត្តបណ្ណបង្ការ​ជំងឺកូវីដ​១៩​» និង​តម្រូវ​ឱ្យ​មនុស្ស​គ្រប់​រូប​ត្រូវ​​គោរពតាម​ក្រមមូលដ្ឋានស្តីពីការ​បង្ការ​ជំងឺកូវីដ​១៩ ។

      មន្ត្រី​ពាក់ព័ន្ធ​នៃ​​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​បាន​ថ្លែង​ថា  គោលបំណង​សំខាន់​ជាងគេ​នៃ​ការ​ចេញផ្សាយ​​«ខិត្តបណ្ណបង្ការ​ជំងឺកូវីដ​១៩​» គឺ​ប្រាប់​ទៅកាន់​បុគ្គលិក​ដែល​មក​ចូល​រួម​​ការ​ប្រកួត​កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក​រដូវរងា​ក្រុង​ប៉េកាំងថា ត្រូវ​ធ្វើ​ដំណើរ​មក​ក្រុង​ប៉េកាំង​តាមវិធីណា?  ពេល​មក​ដល់​ហើយ​ ត្រូវ​ធ្វើ​យ៉ាង​ម៉េច ត្រូវត្រៀម​​ឯកសារ​ណាខ្លះ?  ក្នុង​អំឡុង​ពេល​ការ​ប្រកួត​ ត្រូវ​គោរការ​កំណត់​​ណាខ្លះ ? ដូច្នេះ ​ខិត្តបណ្ណនេះ​ហាក់​ដូច​ជា​ កូន​សៀវភៅពន្យល់​ពី​ការ​ចូល​រួ​ម​ការ​ប្រកួត ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច បើ​មិន​បាន​គោរពតាមការ​កំណត់​​ នោះ​ត្រូវ​ប្រឈម​បញ្ហាអ្វី  ​ខិត្តបណ្ណនេះបាន​ធ្វើ​ការពន្យល់​ជា​ទូទៅ​ពីសភាពការណ៍ពាក់ព័ន្ធទាំង​អស់ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស