孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងថា ប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់បានរៀបចំធ្វើសន្និសីទតំណាងជាន់ខ្ពស់ដើម្បីពិភាក្សាអំពីការដែលតំបន់តៃវ៉ាន់ចូលរួមសកម្មភាពនៃអង្គការសហប្រជាជាតិ

2021-10-26 14:33:09 cri

    កាលពី​ថ្ងៃទី២៥ខែ​តុលាតាម​ម៉ោងក្នុងតំបន់​ អ្នកនាំពាក្យ​នៃស្ថានទូតចិន​ប្រចាំនៅ​សហរដ្ឋអាមេរិក​បានសម្តែង​ការមិនពេញ​ចិត្តយ៉ាងខ្លាំង​និងប្រឆាំងយ៉ាង​ដាច់ខាត​ចំពោះ​ការដែល​សហរដ្ឋអាមេរិក​និងតំបន់​តៃវ៉ាន់បាន​រៀបចំធ្វើ​សន្និសីទ​តំណាង​ជាន់ខ្ពស់​ដើម្បី​ពិភាក្សាអំពី​ការដែល​តំបន់តៃវ៉ាន់​ចូលរួម​សកម្មភាពនៃ​អង្គការ​សហប្រជាជាតិ​ ហើយបាន​លើកឡើង​ការតវ៉ាយ៉ាង​ម៉ឺងម៉ាត់ចំពោះ​ភាគីអាមេរិក​រួចហើយ ។

    ភាគីចិន​ដាស់តឿន​ភាគីអាមេរិកឱ្យ​គោរពតាម​គោលការណ៍​ប្រទេសចិន​តែមួយនិង​ការកំណត់នៃ​សេចក្តីប្រកាស​រួមទាំងបី​រវាងចិននិង​សហរដ្ឋអាមេរិក ​គោរពសេចក្តី​សម្រេចចិត្ត​លេខ២៧៥៨​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ ​បញ្ឈប់​ការមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តំបន់តៃវ៉ាន់ ​បញ្ឈប់ប្រើ​ពាក្យសម្តី​ដែលមិន​ទទួលខុសត្រូវ ​កុំបញ្ចេញ​សញ្ញាខុសឆ្គង​ចំពោះ​កម្លាំងដែល​ចង់ឱ្យ​តំបន់តៃវ៉ាន់​ឯករាជ្យតាម​គ្រប់រូបភាព​ កុំធ្វើអ្វីដែល​ប៉ះពាល់ដល់​ទំនាក់ទំនង​រវាងចិននិង​សហរដ្ឋអាមេរិក​ព្រមទាំង​បំផ្លាញសន្តិភាព​និងស្ថិរភាពនៃ​ច្រកសមុទ្រតៃវ៉ាន់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស