邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវគុណតម្លៃរួមរបស់មនុស្សជាតិ ដើម្បីផ្តល់សេចក្តីណែនាំផ្នែកគំនិតដ៏ត្រឹមត្រូវក្នុងការកសាងពិភពលោកឱ្យកាន់តែល្អបវរ

2021-10-25 15:29:20

     ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១​​ នៅទីក្រុងប៉េកាំង   ​លោក Xi Jinping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​​ចូលរួមសន្និសីទ​រំលឹក​ខួបលើកទី​ ៥០ ​នៃការដែល​សាធារណរដ្ឋ​ប្រជាមានិតចិន​ទទួល​បាន​អាសនៈ​ស្របច្បាប់​ឡើងវិញ​ក្នុង​​អង្គការសហប្រជាជាតិ​ ​ព្រមទាំងថ្លែង​សុន្ទរកថា​គន្លឹះ​។

​      លោក Xi Jinping បាន​គូសបញ្ជាក់ថា  ​យើង​គួរ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​​នូវ​គុណតម្លៃ​រួម​របស់​មនុស្សជាតិ ដែល​ប្រកប​ដោយ​​​សន្តិភាព ​វឌ្ឍនភាព យុត្តិធម៌ ​ប្រជាធិបតេយ្យ សេរីភាព ​ដើម្បី​ផ្តល់​​សេចក្តីណែនាំ​ផ្នែក​​គំនិត​ដ៏​ត្រឹមត្រូវ​​ក្នុងការ​កសាង​ពិភពលោក​ឱ្យ​កាន់តែ​ល្អបវរ ​។ ​សន្តិភាព​និង​វឌ្ឍនភាព​ជា​បុព្វហេតុ​រួម​របស់​យើង​ ​យុត្តិធម៌​ជាឧត្តមគតិ​​រួម​របស់​យើង​  ​ប្រជាធិបតេយ្យ​និង​សេរីភាព​ជា​​ការស្វែងរក​​រួម​របស់​យើង​។ ​ភាពពិពិធកម្ម​​ជា​​លក្ខណៈ​ទាក់ទាញ​នៃ​អរិយធម៌​​មនុស្សជាតិ   ​ក៏​ជា​ប្រភព​កម្លាំង​ចលករ​​នៃ​ការវិវឌ្ឍ​រីកចម្រើន​នៃ​ពិភពលោក​ផងដែរ​​។ ​​អរិយធម៌​​គ្មាន​ភាពខុសគ្នា​ដោយ​សារ​កម្រិត​​​​ខ្ពស់​ឬ​ទាប ​ល្អ​ឬ​អាក្រក់​​នោះទេ  ​ខុសគ្នា​តែ​លក្ខណៈ​ពិសេស​និង​​​តំបន់​​រៀងៗគ្នា​តែប៉ុណ្ណោះ​  ​មានតែ​ធ្វើការ​ផ្លាស់ប្តូរ​ទើប​អាច​រួម​បញ្ចូល​គ្នា​រហូតដល់​ទទួលបាន​ការរីកចម្រើន​។​​

       លោក Xi Jinping បាន​បញ្ជាក់​ថា  ​ប្រទេសចិន​បាន​អនុវត្ត​ជានិច្ច​តាម​រដ្ឋធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​ស្មារតី​«សេចក្តីប្រកាស​​អំពី​សិទ្ធិ​មនុស្ស​ពិភពលោក» ​ ​ បាន​ច្របាច់​បញ្ចូល​​លក្ខណៈទូទៅ​នៃ​សិទ្ធិ​មនុស្ស​ជាមួយ​ស្ថានភាព​ជាតិ​ចិន​ ​បាន​បង្កើត​ជា​មាគ៌ា​អភិវឌ្ឍន៍​សិទ្ធិ​មនុស្ស​ដែល​សមស្រប​នឹង​ចរន្ត​នៃយុគសម័យ​និង​ប្រកប​ដោយ​លក្ខណៈពិសេស​ចិន​​​ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​​ដល់​ការរីកចម្រើន​នៃ​កិច្ចការ​សិទ្ធិ​មនុស្ស​ចិន​និង​បុព្វហេតុ​សិទ្ធិ​មនុស្ស​អន្តរជាតិ​៕​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស