刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinping៖ត្រូវសម្របខ្លួនទៅនឹងនិន្នការទូទៅនៃប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់ការបើកចំហ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ

2021-10-25 15:59:18 cri

ថ្ងៃទី​២៥ ខែតុលា លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រំលឹក​ខួប​ទី​៥០​នៃ​ការ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួល​បាន​​អាសនៈ​ស្រប​​​ច្បាប់​ឡើង​វិញ​ក្នុង​​អង្គការសហប្រជាជាតិ​ ​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​​ក្រុង​ប៉េកាំង​​។

លោក​XiJinping​បាន​គូសបញ្ជាក់ថា​ ​បច្ចុប្បន្ន ​និម្មាបនកម្មពិភពលោក​កើត​មាន​ការ​​ប្រែ​ប្រួ​យ៉ាង​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ក្នុងរយៈពេល​១០០​ឆ្នាំ​​ ​កម្លាំង​វិវឌ្ឍរីកចម្រើន​ទៅ​មុខ​ដោយ​សន្តិភាព​កំពុង​កើន​ឡើង​ឥត​ឈប់​ឈរ​។យើង​គួរ​តែ​សម្រប​ខ្លួន​​ទៅ​នឹង​និន្នាការ​ប្រវត្តិសាស្ត្រ​ ​ប្រកាន់​ខ្ជាប់​កិច្ចសហប្រតិបត្តិការ​ មិន​ធ្វើ​បដិបក្ខ​គ្នា ​ប្រកាន់​ខ្ជាប់​ការ​បើក​ចំហ​ ​មិន​បិទ​ទ្វារ​ ប្រកាន់​ខ្ជាប់​ការ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​ ​មិន​ធ្វើ​ការ​ប្រកួតប្រជែង​បែប​ផលបូកសូន្យ​ ប្រឆាំង​យ៉ាង​ដាច់​ខាត​នូវ​អនុត្តរភាពនិយម​និង​នយោបាយ​កម្លាំង​បាយ​ ប្រឆាំង​យ៉ាង​ដាច់​ខាត​នូវ​ឯកតោភាគីនិយម​​និង​ការ​គាំពារ​និយម​គ្រប់​ទម្រង់​។

លោក​បាន​បន្ត​ទៀតថា​ ​ជា​និច្ចកាល​ ប្រជាជន​​ចិន​តែងតែ​គាំពារ​កិត្យាភាព​និង​ឋានៈនៃ​
អង្គការសហប្រជាជាតិ​ ​អនុវត្ត​ពហុភាគីនិយម​ ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​-អង្គការ​សហប្រជាជាតិ​កាន់​តែ​ស៊ីជម្រៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ប្រទេស​ចិន​អនុវត្ត​ដោយ​ស្មោះ​នូវ​ភារកិច្ច​និង​បេសកកម្ម​ក្នុងឋានៈជា​​ប្រទេស​​សមាជិក​​នៃ​ក្រុមប្រឹក្សា​កិច្ចការ​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ ​គាំពារ​វត្ថុ​បំណង​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ​គាំពារ​តួនាទី​ជា​ស្នូល​របស់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចការ​អន្តរជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស