郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតសាទរចំពោះការចាប់ផ្តើមផ្សាយជាផ្លូវការនៃប៉ុស្តិ៍ទូរទស្សន៍អូឡាំពិកនិងការដាក់ឱ្យប្រើប្រាស់បណ្តាញឌីជីថលនៃប៉ុស្តិ៍ទូរទស្សន៍អូឡាំពិករបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន

2021-10-25 17:14:49 cri

      ក្នុង​ឱកាស​ដែល​​ប៉ុស្តិ៍ទូរទស្សន៍​អូឡាំពិក​និងបណ្តាញ​​​ឌីជីថលនៃ​​ប៉ុស្តិ៍ទូរទស្សន៍​អូឡាំពិក​របស់អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិ​ម​ចិន​ចាប់ផ្តើម​ចាក់​ផ្សាយ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់ លោក Xi Jinping អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន បាន​ផ្ញើ​សារលិខិតសម្តែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ ។

      ថ្លែង​ក្នុង​សារលិខិត លោក Xi Jinping បាន​គូសបញ្ជាក់ថា ជាង​១០០ថ្ងៃ​ទៀត ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​នឹង​សម្ពោធបើក ។ រំពឹង​ទុកថា​ ​អ្នកទាំង​អស់គ្នានឹង​​ប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ និង​ច្នៃ​ប្រឌិត​ថ្មី ក្នុងន័យ​បង្ហាញ​ពី​ដំណើរ​តស៊ូព្យាយាម​របស់​កីឡាករ​នៃវិញ្ញាសាកីឡា​លើទឹកកក​របស់ប្រទេសចិន​និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដែល​ធ្វើ​ការ​ខិត​ខំប្រឹងប្រែង​ឥត​ឈប់ឈរ​និង​យកឈ្នះលើខ្លួនឯង ព្រម​និង​អធិប្បាយ​ឱ្យ​បាន​ស៊ីជម្រៅ​នូវ​ទស្សនៈ​រៀប​ចំ​ការ​ប្រកួតកីឡាអូឡាំពិក​ ពោលគឺ​​បៃ​តង ចែក​រំលែក បើក​ទូលាយ​និងស្អាតស្អំ ដើម្បី​បង្ហាញពី​ទំព័រ​អូឡាំពិក​ថ្មី​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងានិង​ការ​ប្រកួតកីឡាប៉ារ៉ាឡាំពិកនៃ​ក្រុង​ប៉េកាំង​ដែល​ប្រកបដោយ​​ភាព​ទាក់​ទាញ​ វិសាមញ្ញនិង​មាន​ភាពអស្ចារ្យ​ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស