刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនថ្លែងថា  តើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសមួយល្អឬមិនល្អ ចំណុចគន្លឹះគឺស្ថិតនៅលើថាតើវាស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួនដែរឬទេ? តើវាអាចទទួលបានការគាំទ្រពីប្រជាជនដែរឬទេ?

2021-10-25 15:54:04 cri

ថ្ងៃទី២៥  ខែតុលា លោកXi Jinpingប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំរំលឹកខួប៥០ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញនៅអង្គការសហប្រជាជាតិនៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
 
   លោកXi Jinpingបានសង្កត់ធ្ងន់ថា តើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសមួយល្អឬមិនល្អ ចំណុចគន្លឹះគឺស្ថិតនៅលើថាថាតើវាស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួនដែរឬទេ?តើវាអាចនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងស្ថិរភាពសង្គមដែលឬទេ?តើអាចទទួលបានការគាំទ្រពីប្រជាជន ហើយរួមចំណែកដល់បុព្វហេតុនៃការរីកចម្រើនរបស់មនុស្សជាតិដែរឬទេ?

លោកXi Jinpingបានសង្កត់ទៀតថា ការអភិវឌ្ឍដើម្បីប្រជាជនទើបជាការអភិវឌ្ឍដែលមានអត្ថន័យ ការអភិវឌ្ឍពឹងផ្អែកលើប្រជាជនទើបមានកម្លាំងចលករ។ប្រទេសនានានៅជុំវិញពិភពលោកគួរតែតម្កល់ទុកប្រជាជនជាជាស្នូល  ត្រូវពង្រឹងសមត្ថភាពអភិវឌ្ឍន៍របស់ប្រជាជន   ត្រូវបង្កើតបរិយាកាសអភិវឌ្ឍន៍ដែលមានសមិទ្ធផលអភិវឌ្ឍន៍កាន់តែច្រើននឹងផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូបនៅគ្រប់ប្រទេសដោយយុត្តិធម៌និងស្មើភាព៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស