郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការ​បរទេសចិនបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​​លោក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិន​​នៅប្រទេស​អឺរ៉ុប​ចំនួន​៤ គឺបាន​បង្ហាញយ៉ាង​ពេញលេញ​នូវឆន្ទៈ​យ៉ាង​សកម្ម​របស់ប្រទេស​ចិន

2021-10-25 19:18:20 cri

      ថ្ងៃទី​២៥ ខែ​តុលា លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​ថា តបតាមសេចកី្ត​អញ្ជើញ​របស់​លោក ​Nikos Dendias រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ក្រិក លោក សេរ៉ាកូវិច រដ្ឋមន្រ្តីការ​បរទេស​នៃ​ប្រទេសស៊ែបី លោកស្រី Olta XHAÇKA រដ្ឋមន្ត្រីការ​បរទេស​នៃ​ប្រទេសអាល់បានី និង​លោក​ ឌីម៉ា រដ្ឋមន្ត្រីការ​បរទេស​នៃ​ប្រទេស​អ៊ីតាលី ​លោក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិន​នឹង​បំពេញ​ទស្សនកិច្ច​នៅ៤ប្រទេស​ខាង​លើ​ពីថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ខែតុលា ។

      លោក Wang Wenbin បាន​ថ្លែង​ថា ប្រទេស​​ក្រិក ស៊ែបី អាល់បានីនិង​អ៊ីតាលី​ជា​ដៃគូ​កិច្ច​សហប្រតិបតិ្តការ​ដ៏សំខាន់​របស់ប្រទេស​ចិន​នៅទ្វីប​អឺរ៉ុប ។ ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ចលើកនេះ​ លោក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិន​នឹង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ស៊ីជម្រៅ​ជា​មួយ​បណ្តាភាគីនានា ក្នុង​ន័យ​ផ្សព្វផ្សាយពី​ចំណង​មិត្តភាព​ប្រពៃណីឱ្យ​កាន់​តែ​ទូលំទូលាយ​ ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ជាក់ស្តែងឱ្យ​​មាន​ភាពកាន់​តែ​ស៊ីជម្រៅ និង​ជំរុញ​ការ​អភិវឌ្ឍ​រួម​ ។ ប្រទេសចិន​រីក​រាយ​រួមសហការជា​មួយ​ប្រទេស​ទាំង​បួននេះ ក្នុ​ងន័យលើកកម្ពស់​​ទំនាក់ទំនង​ទ្វេភាគីឥត​ឈប់ឈរ ព្រម​ពេល​ជា​មួយ​គ្នា​នេះ ក៏នឹង​ផ្តល់​កម្លាំង​ចលករ​កាន់​តែ​ខ្លាំង​ដល់​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​ប្រទេស​អឺរ៉ុប​កណ្តាល​និង​ខាង​កើត​ និង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​អឺរ៉ុប ក៏ដូច​ជា​បំពេញបន្ថែម​កម្លាំង​វិជ្ជមាន​កាន់​តែ​ខ្លាំង​ក្នុង​ការ​គាំពារពហុភាគីនិយម​ សច្ចធម៌និង​យុត្តិធម៌អន្តរជាតិ​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស