王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ការដែលប្រទេសចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិគឺមានអត្ថន័យធំធេងនិងយូរអង្វែងសម្រាប់ប្រទេសចិននិងពិភពលោក

2021-10-25 15:54:26 cri

        លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានអញ្ជើញ​ចូលរួមកិច្ចប្រជុំរំលឹក​ខួបលើកទី ៥០ នៃ​ការ​ដែល​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ទទួល​បាន​អាសនៈស្របច្បាប់ឡើងវិញ​ក្នុង​អង្គការសហប្រជាជាតិនៅ​ក្រុងប៉េកាំងកាលពីថ្ងៃទី ២៥ ខែតុលា និងបាន​ថ្លែងសុន្ទរកថាគន្លឹះ​។

        លោក Xi Jinping បានគូសបញ្ជាក់​ថា កាលពី ៥០ ឆ្នាំមុន​ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្តលេខ ២៧៥៨ ដោយសំឡេងភាគច្រើនលើសលប់​ដោយបានសម្រេចចិត្តផ្តល់​សិទ្ធិទាំងអស់ឡើង​វិញ​ដល់​​សាធារណរដ្ឋប្រជាមានិតចិននៅ​​ក្នុងអង្គការសហប្រជាជាតិ និងទទួលស្គាល់ថា សាធារណរដ្ឋ​ប្រជាមានិតចិន​គឺជា​តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិននៅក្នុងអង្គការសហប្រជាជាតិ ។ នេះ​​ជា​ជោគ​ជ័យ​​សម្រាប់​ប្រជាជន​ចិន ហើយ​ក៏​ជាជោគ​ជ័យ​​សម្រាប់​ប្រជាជន​គ្រប់​ប្រទេស​លើ​ពិភពលោកផងដែរ​!

        លោក Xi Jinping បានគូសបញ្ជាក់ថា ការដែល​ប្រទេស​ចិន​ថ្មី​ទទួល​បាន​អាសនៈស្របច្បាប់ឡើងវិញ​​របស់ប្រទេសចិនថ្មី​ក្នុងអង្គការសហប្រជាជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅលើ​ពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃអង្គការសហប្រជាជាតិផងដែរ ។ នេះ​ជា​មិទ្ធ​ផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​ប្រទេស​ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌​ទាំង​អស់នៅលើ​ពិភពលោក ។ នេះ​គឺជា​សញ្ញា​បង្ហាញថា ​ប្រជាជន​​​ចិន​ដែល​មាន​ចំនួន​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជនសរុប​លើ​​ពិភពលោក​​បាន​ឈាន​​ចូល​​ឆាក​​អង្គការ​សហប្រជាជាតិឡើង​​វិញដែល​​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ចិននិង​ពិភពលោក ។

អ្នកបកប្រែ:王幸
ប្លុកពិសេស