孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិនអញ្ជើញចុះត្រួតពិនិត្យច្រកទន្លេលឿងនៅទីក្រុងDongying ខេត្តShandong

2021-10-21 16:26:04

   ថ្ងៃទី២០​ ខែតុលា​ លោកXi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិនបានអញ្ជើញចុះត្រួតពិនិត្យច្រកទន្លេលឿងនៅទីក្រុងDongying ខេត្តShandong។នៅរសៀលថ្ងៃដដែល ​ លោកបានមកដល់កំពង់ផែច្រកទន្លេលឿង​ មជ្ឈមណ្ឌលតាមដានពីអេកូឡូស៊ីនៃតំបន់ដីសណ្តទន្លេលឿងនិងតំបន់គាំពារធម្មជាតិថ្នាក់ជាតិនៃតំបន់ដីសណ្តទន្លេលឿងដើម្បីសង្កេតមើលពីស្ថានភាពទឹកទន្លេលឿងនិងអេកូបរិស្ថានដីសើមនៃតំបន់ដីសណ្តទន្លេលឿង  និងស្វែងយល់អំពីស្ថានការណ៍ការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃអាងទន្លេលឿង។

[ទន្លេលឿងគឺជាទន្លេដ៏ធំមួយនៅភាគខាងជើងប្រទេសចិនដែលមានប្រវែងសរុប៥៤៦៤ គីឡូម៉ែត្រ។ ទន្លេលឿងគឺជាប្រភពដ៏សំខាន់បំផុតនៃអរិយធម៌ចិន  ហើយជនជាតិចិនហៅទន្លេនេះជា“ ទន្លេមាតា”។]

អ្នកបកប្រែ:孔思琦
ប្លុកពិសេស