孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (សិនជិន) លើកទី១៧បានបើកសម្ពោធ

2021-09-24 15:38:28

    ថ្ងៃទី២៣ខែកញ្ញា ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (សិនជិន) លើកទី១៧បានបើកធ្វើនៅទីក្រុងសិនជិន ប្រទេសចិន។ឆ្នាំនេះ  មានតំណាងរដ្ឋាភិបាល  អង្គភាព  វប្បធម៌និងសហគ្រាសសរុបចំនួន២៤៦៨បានចូលរួមពិព័រណ៌នេះនៅកន្លែងផ្ទាល់  ហើយមានអង្គភាពចំនួន៨៦៨ចូលរួមតាមអនឡាញ ដែលបានទាក់ទាញប្រទេសនិងតំបន់ចំនួន៣០លើពិភពលោកចូលរួមពិព័រណ៍នេះតាមអនឡាញ។

  ​ ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិនលើកនេះមានរយៈពេល៥ថ្ងៃ គឺរហូតដល់ថ្ងៃទី២៧ ​ខែកញ្ញា​​។ពិព័រណ៍លើកនេះផ្តោតលើការរុករកនិន្នាការនិងកាលានុវត្តភាពថ្មីក្នុងការអភិវឌ្ឍឧស្សហកម្មវប្បធម៌ក្រោមស្ថានការណ៍ថ្មី​ ដោយផ្តោតលើការតាំងបង្ហាញកម្មវិធីរួមបញ្ចូលគ្នានិងការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យារួម​​ ដូចជាប្រព័ន្ធ5G  ទិន្នន័យធំនិងភាពឆ្លាតវៃសិប្បនិមិត្តនៅក្នុងឧស្សាហកម្មវប្បធម៌។

​   ដោយគិតពីចារណាពីស្ថានភាពជាក់ស្តែងនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៅបរទេស​ បានជាពន្លាអន្តរជាតិ“ខ្សែក្រវាត់និងផ្លូវ”បានទាក់ទាញសហគ្រិនមកពីប្រទេសនិងតំបន់៣០លើពិភពលោកឱ្យចូលរួមក្នុងពិព័រណ៍នេះតាមអនឡាញ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស