王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ចូលរួមកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាមួយនិងអគ្គលេខាធិការអ.ស.ប.

2021-09-24 14:49:45 cri

      ថ្ងៃទី ​២៣ ខែកញ្ញា ​លោក ​Wang Yi សមាជិក​​ក្រុមប្រឹក្សាកិច្ចការដ្ឋចិន​​ និងជារដ្ឋមន្ត្រី​ការ​​​បរទេសចិន​​បាន​​ចូលរួម​កិច្ចជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេសជាសមាជិក​​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាមួយ​និងអគ្គលេខាធិការ​អ.ស.ប.។

      ថ្លែងក្នុងកិច្ចជំនួប លោក​ Wang Yi បាន​លើកឡើងថា​ ​ពិភពលោក​បច្ចុប្បន្នពោរពេញ​ទៅ​ដោយភាពមិនប្រាកដប្រជា​និងមិននឹងនរ។ ​សហគមន៍អន្តរជាតិមានការរំពឹងទុកយ៉ាង​ខ្លាំង​ចំពោះ​​ប្រទេសជាសមាជិក​​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ ពិសេស​រំពឹងថា​ប្រទេស​ទាំងប្រាំនេះអាច​បង្កើនសាមគ្គីភាពនិងកិច្ចសម្របសម្រួល​ ​ដើម្បី​បំពេញ​បន្ថែមជំនឿចិត្តនិង​ស្ថិរភាពដល់​ពិភពលោក។​

      លោក​ Wang Yi បានសង្កត់ធ្ងន់ថា​ ​ទី១ ​ប្រទេសជាសមាជិក​​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ទាំងប្រាំ​គួរ​ដើរ​តួនាទី​ដើម្បី​គាំពារ​សន្តិភាពពិភពលោក​ ​ទី​២​ ​ប្រទេស​ទាំង​ប្រាំ​គួរ​ដើរ​តួនាទី​ដើម្បីអនុវត្ត​ជាក់ស្តែង​នូវ​ពហុភាគីនិយម​ ​ទី​៣ ប្រទេស​ទាំង​ប្រាំ​គួរដើរ​តួនាទី​ដើម្បីជំរុញការ​រួមសាមគ្គីគ្នា​ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង ​ទី​៤ ប្រទេស​ទាំង​ប្រាំ​គួរដើរ​តួនាទី​ដើម្បី​ជំរុញកិច្ច​សហប្រតិបត្តិការ​សកល។

      ក្នុងកិច្ចជំនួប​លើកនេះ​គ្រប់​ភាគីបាន​ផ្លាស់ប្តូរ​មតិ​យោបល់​អំពី​បញ្ហា​អាហ្វហ្កានីស្ថាន​ ​​បញ្ហានុយក្លែអ៊ែរអ៊ីរ៉ង់ និង​ការ​បង្កើនកិច្ច​សម្របសម្រួលរវាងប្រទេស​ជា​សមាជិកអចិន្ត្រៃយ៍​ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស