王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ជួប​ពិភាក្សាតាម​ទូរស័ព្ទ​​ជា​មួយ​លោក ​Nguyễn Phú Trọng ​អគ្គលេ​ខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តវៀតណាម

2021-09-24 15:36:17

ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិននិង​ជា​ប្រធានរដ្ឋ​ចិនបាន​ជួបពិភាក្សាតាម​ទូរស័ព្ទ​​ជា​មួយ​លោក ​Nguyễn ​Phú​ Trọng​ ​អគ្គលេ​ខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តវៀតណាម​ ។ 

លោក Xi Jinping បាន​លើកឡើងថា ប្រទេស​ចិន​​និង​​រៀត​ណាម​​​ជា​ប្រទេស​ជិតខាង​ដែល​មាន​របប​សង្គមនិយមដូចគ្នា​ ហើយភាគីទាំងពីរមានផលប្រយោជន៍រួមនិងការ​យកចិត្តទុកដាក់​​ ​។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីគួរ​ធ្វើ​ឱ្យ​ការសិក្សា​ស្រាវជ្រាវ​និង​ពិគ្រោះ​ពិភាក្សាទ្រឹអំពី​ស្តី​​ឱ្យបានល្អ ​​​ការ​រៀបចំ សិក្ខាសាលា​បណ្តុះបណ្តាល​កម្មាភិបាលនិងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្ម​ការគណបក្សមូលដ្ឋានទៅជាយន្តការ​ ព្រមទាំង​ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាង​ស្ថាប័នចំពោះ​កិច្ច​នៃប្រទេសទាំងពីរ ពង្រឹងការណែនាំមតិសាធារណៈ ​​បង្កើន​ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិនិងតំបន់ ដើម្បីគាំពារ​សន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ។

ជា​ការ​ឆ្លើយតប លោក ​Nguyễn ​Phú​ Trọng​ បាន​ថ្លែងថា ភាគី​វៀតណាមយកចិត្តទុកដាក់​ខ្ពស់និង​ចាត់​​ទុក​ទំ​នាក់​ទំន​ង​​​ភាពជា​ដៃគូសហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយជា​មួយ​ប្រទេស​ចិន​ជា​ការ​ងារ​ជា​អាទិ​ភាព​​​ ។ បក្សកុម្មុយនីស្តវៀតណាមរីករាយ​​ក្នុង​ការប្រាស្រ័យ​​ទាក់ទង​ជា​មួយ​​​​បក្ស​កុម្មុនិស្ត​ចិន​​​ បង្កើន​​ទំនុកចិត្តនយោបាយទៅវិញទៅមក​ដើម្បី​រួមគ្នា​ជំរុញ​​​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​និងពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស