邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបានប្រកាសឯកសារបញ្ជាក់ការពិតស្តីពីរឿងដែលអាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង និងគាំទ្រកម្លាំងប្រឆាំងចិនធ្វើកុបកម្មនៅហុងកុង

2021-09-24 15:49:52

ក្រសួងការបរទេសចិនបានប្រកាសឯកសារបញ្ជាក់ការពិតស្តីពីរឿងដែលអាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង និងគាំទ្រកម្លាំងប្រឆាំងចិនធ្វើកុបកម្មនៅហុងកុង_fororder_微信图片_20210924145027

      ថ្ងៃទី ២៤ ខែកញ្ញា  ​គេហទំព័រ​ក្រសួង​ការបរទេស​​ចិន​​បាន​បង្ហោះ​​ « ​ឯកសារ​បញ្ជាក់​ការពិត​ស្តីពី​រឿង​​ដែល​អាមេរិក​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​ និងគាំទ្រ​​កម្លាំងប្រឆាំងចិន​ធ្វើ​​​កុបកម្ម​នៅ​ហុងកុង​​ »។

      «ឯកសារបញ្ជាក់ការពិត» បាន​បង្ហាញ​ថា៖ ​ទីមួយ ​អាមេរិក​បាន​​តាក់តែង​ច្បាប់​ពាក់ព័ន្ធនឹងហុងកុង​ ដើម្បី​លាប​ពណ៌​​លើ​នយោបាយ​ហុងកុងរបស់​ចិន ​បាន​ជ្រៀត​ជ្រែក​​កិច្ចការ​ផ្ទៃក្នុង​ហុងកុង ​ក្នុងបំណង​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ ទីពីរ អាមេរិក​បាន​ដាក់ទណ្ឌកម្ម​​ក្នុងការប៉ុនប៉ងរារាំងការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​និង​សេចក្តីសម្រេច​ចិត្ត​ពាក់ព័ន្ធ​នៃ​សភាតំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នៅ​ហុងកុង​​​។​ ទីបី ​អាមេរិក​បាន​មួលបង្កាច់​និង​ចោទប្រកាន់ដោយគ្មានមូលដ្ឋាន​លើ​កិច្ចការ​រដ្ឋបាល​ និង​សកម្មភាព​អនុវត្ត​ច្បាប់​នៃ​​កងកម្លាំង​ប៉ូលីស​​ហុងកុង ​ក្នុងបំណង​បំផ្លាញ​ភាពរុងរឿងនិង​ស្ថិរភាព​នៃ​ហុងកុង​ ។ ទីបួន ​អាមេរិក​បាន​ផ្តល់​កន្លែង​ជ្រកកោន​និង​​គាំទ្រ​ដល់​ពួក​ប្រឆាំងចិន​ឱ្យ​ធ្វើ​​​កុបកម្ម​នៅ​ហុងកុង​ ​តាមរយៈ​ការ​ផ្តល់​វេទិកា​​ផ្សព្វផ្សាយ​ពាក្យចចាម​អារ៉ាម​នយោបាយ​ ។ ​ទីប្រាំ ​អាមេរិក​បាន​​ដាក់​កម្លាំងសម្ពាធ​​និង​កៀរគរ​សម្ព័ន្ធមិត្ត​ជាច្រើន​ដើម្បី​រួមគ្នា​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​ ​​ព្រមទាំង​និយាយ​ឆ្ការដៃឆ្ការជើង​ អំពី​កិច្ចការហុងកុង​តាម​​រយៈវិធី​ដូចជា​ការចេញ​​សេចក្តីថ្លែងការណ៍រួមជាដើម៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស