王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនលាតត្រដាងនិងរិះគន់ចំពោះបញ្ហាជួញដូរមនុស្សនិងបង្ខំឱ្យធ្វើពលកម្មនៅសហរដ្ឋអាមេរិកថា នៅពីក្រោយទិន្នន័យគឺសោកនាដកម្មមនុស្សលោកមួយហើយមួយឈុតទៀត

2021-09-24 10:30:17 cri

      ថ្ងៃទី ២៣ ខែកញ្ញា ​លោក ​Zhao Lijian អ្នកនាំពាក្យ​ក្រសួងការរទេសចិន​បានថ្លែងក្នុង​សន្និសីទកាសែតជាប្រចាំថា​ ​ប្រទេសចិន​ផ្តោតការ​យកចិត្តទុកដាក់ចំពោះបញ្ហា​ជួញដូរ​មនុស្ស​​និង​បង្ខំឱ្យធ្វើ​ពលកម្ម​​នៅ​សហរដ្ឋអាមេរិក។​

      ​លោក ​Zhao Lijian បាន​លើកឡើងថា​ នៅ​​ក្នុងប្រវត្តិសាស្ត្រ អាមេរិកបាន​​អនុវត្ត​របប​ទាសករ​​និង​​ជួញដូរ​ទាសករ​​ ហើយ​ធ្វើការ​ប្រល័យពូជសាសន៍​ចំពោះជនជាតិឥណ្ឌា​អាមេរិក​កាំង​។ បច្ចុប្បន្ន ​អាមេរិក​នៅតែជា​តំបន់​ដែលមានសភាពធ្ងន់ធ្ងរ​ខាង​ការ​ជួញដូរ​មនុស្ស​​និង​បង្ខំឱ្យធ្វើ​ពលកម្មដដែល​។​

      លោក ​Zhao Lijian បន្តថា​ ​បញ្ហា​ជួញដូរ​មនុស្ស​​និង​បង្ខំឱ្យធ្វើ​ពលកម្មនៅ​អាំមេរិក​កើន ឡើងខ្លាំង​​មាន​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធជាមួយនឹង​ការ​ធ្វើ​មិនដឹងមិនឮ និងការ​អសមត្ថភាព​​របស់​រដ្ឋាភិបាល​អាមេរិក។​ អាមេរិក​ជា​ប្រទេស​តែមួយ​គត់​លើ​ពិភពលោក​​ដែល​​មិន​បាន​អនុម័តលើ​«អនុសញ្ញាសិទ្ធិ​កុមារ​» ហើយ​ក៏មិនបាន​អនុម័តលើ​«អនុសញ្ញា​ស្តី​ពីការលុបបំ​បាត់​ការរើសអើង​លើ​ស្ត្រីតាមគ្រប់​ទម្រង់»ផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស