刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖គិតរហូតដល់បច្ចុប្បន្ន ប្រទេសចិនបានផ្តល់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩និងវត្ថុធាតុដើម១២០០លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិជាង១០០

2021-09-24 10:59:34 cri

ថ្ងៃទី​២៣​ ខែកញ្ញា ​ពេល​ឆ្លើយ​តប​​សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ ​លោក​ZhaoLijian​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើក​ឡើង​​ថា​ ​គិតរហូត​ដល់​បច្ចុប្បន្ន ​ប្រទេសចិន​បាន​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩​និង​វត្ថុធាតុដើម​ចំនួន​១២០០លាន​
ដូស​ដល់​​ប្រទេស​និង​អង្គការ​អន្តរជាតិ​ជាង​១០០ ​ហើយ​បាន​ផ្តល់​ជំនួយ​ផ្នែក​សម្ភារៈ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ដល់​ប្រទេស​ជាង​១៥០​និង​អង្គការ​អន្តរជាតិ​ចំនួន​១៤​ផងដែរ​។

លោក​ZhaoLijian​បាន​ថ្លែងថា​ ​ដរាបណា​ជំងឺកូវីដ​១៩​មិន​ទាន់​បញ្ចប់​ ​ដរាប​នោះ​ជំហាន​របស់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ក៏​មិន​បញ្ឈប់​ដែរ​​។​ចិន​នឹង​ខិត​ខំ​អស់​ពី​លទ្ធភាព​ ដើម្បី​ជំរុញ​ភាពយុត្តធម៌​និង​ភាព​អាច​ទទួល​បាន​នូវ​វ៉ាក់សាំង​​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​សំដៅ​រួមចំណែក​ដល់​ការ​យក​ឈ្នះ​លើ​ជំងឺ​កូវីដ​១៩​និង​សម្រេច​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស