邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ី៖ អាមេរិកកុំចាត់វិធានការដាក់ទណ្ឌកម្មថ្មីដោយខ្វះការពិ

2021-09-24 10:57:40

      ថ្ងៃទី២៣ ខែកញ្ញា ក្រសួងការបរទេស​រុស្ស៊ី​បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ​លើ​​គេហទំព័រ​របស់​ខ្លួន ​​អំពី​ការដែល​អាមេរិក​គ្រោង​ដាក់ចេញ​​​វិសោធនកម្ម​ច្បាប់ ​ ដែល​នឹង​​ដាក់​ទណ្ឌកម្ម​លើ​ឥស្សរជន​ថ្នាក់ជាតិ​និង​​សាធារណៈ​​មួយចំនួនរបស់​រុស្ស៊ី​។

      ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថ្លែងថា  ​​អាមេរិក​លើកឡើងពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយនេះ គឺបាន​បង្ហាញ​ថា ​​អាមេរិក​​ខ្វះ​អ្នកជំនាញ​យ៉ាង​ខ្លាំង​ ​ពិសេស​គឺ​ខ្វះ​អ្នកជំនាញ​អំពី​បញ្ហា​រុស្ស៊ី​។ ​មានតែ​អ្នកមិន​ដឹងពី​​ការពិត​របស់​​រុស្ស៊ី​នោះ​ទេ ​ទើប​រាយ​បញ្ជីឈ្មោះ​បែបនេះ​។ ​បុគ្គលិក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​នេះ​មិនជាប់ពាក់ព័ន្ធ​ទាល់តែសោះ​នឹង​ “ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស” ​។ ​ក្រសួង​ការបរទេស​រុស្ស៊ី​សូម​ព្រមាន​អាមេរិក​កុំ​​ចាត់​វិធានការ​​ដាក់ទណ្ឌកម្ម​ថ្មី​​ដោយ​ខ្វះ​ការពិចារណា៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស