王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងជនជាតិភាគតិចចិនញធ្វើ​បទ​បង្ហាញ​ពី​ការកាត់បន្ថយភាពក្រីក្រនិងការធានាឳកាស​ការងារនៅភូមិភាគស្វយ័តស៊ីនជាំងនៅក្នុង​​​កិច្ច​​ប្រ​ជុំ​លើកទី ៤៨ នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស

2021-09-24 15:37:06 cri

ថ្ងៃទី ២២ ខែកញ្ញា តំណាងជនជាតិភាគតិចចិនបានថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិដោយ​ធ្វើ​​បទ​បង្ហាញ​អំពី​​ស្ថានភាពអំពី​​ការកាត់បន្ថយភាពក្រីក្រនិងការធានាការងារឳកាសនៅភូមិភាគស្វយ័តស៊ីនជាំងប្រទេស​ចិន​ ។ 

តំណាង​ជនជាតិភាគតិចតាជីកនៅភូមិភាគស្វយ័ត​ស៊ីនជាំង​បាន​ថ្លែងថា ស្រុកកំណើតរបស់គាត់​​មាន​បរិស្ថានធម្មជាតិអា​ក្រក់​និង​ហេដ្ឋារចនាសម្ព័ន្ធអន់ថយ​​ រដ្ឋាភិបាលក្នុងតំបន់បានអនុវត្ត​គោលនយោបាយផ្លាស់ប្តូរ​ទីលំនៅរបស់​អ្នក​ភូមិ​​ទាំងមូល ធ្វើ​ឱ្យអ្នកភូមិអាច​រស់នៅក្នុងផ្ទះ​មាន​ពន្លឺ​​គ្រប់​គ្រាន់​​ភ្លឺនិង​ធំទូលាយដែល​បំពាក់​ដោយ​​ទឹកម៉ាស៊ីន ឧស្ម័នធម្មជាតិ​និងអ៊ី​នធឺណិ​ត ហើយ​ទទួល​បាន​​សេវា​សុខា​ភិបាល​​និង​អប់​រំដោយឥតគិតថ្លៃ ។ រដ្ឋាភិបាលក្នុងតំបន់ក៏បាន​ផ្តល់រោង​ដាំ​បន្លែដោយឥតគិតថ្លៃនិងមិន​យកឬកាត់បន្ថយ​​ថ្លៃ​ឈ្នួល​ពី​ឈ្មួញ​លក់​ដូរ​ ។ ឥឡូវនេះ​គ្រួ​សារ​​នីមួយៗ​មាន​ប្រាក់​ចំណូលគ្រប់គ្រាន់​ ហើយជីវភាពរស់​នៅ​របស់អ្នកភូមិទាំង​អស់​កាន់​តែ​​ប្រសើរឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស