邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

Reuters ចេញផ្សាយថា អ្នកស្រាវជ្រាវកម្ពុជាកំពុងប្រមូលយកគំរូសត្វប្រចៀវ ដើម្បីស្វែងយល់កាន់តែច្បាស់ពីសភាពរាលដាលនៃជំងឺកូវីដ១៩លើកនេះ

2021-09-23 15:31:00

ទីភ្នាក់ងារព័ត៌មាន Reuters ​បាន​ចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី ២០ ខែកញ្ញាថា  ​​អ្នក​ស្រាវជ្រាវ​របស់​​ប្រទេស​កម្ពុជា​​កំពុង​ប្រមូល​យក​​គំរូ​សត្វ​​ប្រចៀវ ដើម្បី​ស្វែងយល់​កាន់តែ​ច្បាស់​ពី​​សភាព​រាលដាល​ជំងឺ​កូវីដ១៩​ លើកនេះ ​។ ​កាលពីឆ្នាំ២០២០ ​ អ្នក​ស្រាវជ្រាវ​កម្ពុជា​​បាន​ធ្វើ​ពិសោធន៍​ហើយ​​រកឃើញ​ប្រភេទ​មេរោគ​ដែល​​ប្រហាក់ប្រហែលនឹង​វីរុស​កូវីដ១៩  ​​ដែល​មានទំនាក់ទំនង​​យ៉ាង​ខ្លាំង​នឹង​វីរុស​Ebola  វីរុស SARS វីរុស MERS ​ដែលសុទ្ធតែជា​វីរុស​​មាន​គ្រោះ​ដល់ជីវិត​ដែល​បាន​ដឹង​ស្រាប់​និង​សុទ្ធតែ​​មានប្រភពដើម​ចេញ​ពី​សត្វ​ប្រចៀវ​។ ​ ​គម្រោង​​ស្រាវជ្រាវ​នេះ​មានបំណង​ផ្តល់​ព័ត៌មានលម្អិត​ថ្មី​​ៗ​និង​កាន់តែច្រើន​ទៀត​ ​ទាក់ទិន​នឹង​​ខ្សែ​សង្វាក់​លក់ដូរ​សត្វ​ព្រៃ​នៅ​កម្ពុជា៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស