魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហារទៅលើទីស្តីការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន

2021-08-04 15:34:55 cri

    កាលពីថៃ្ងទី ៣ ខែសីហា ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទៅកាន់​ប្រព័ន្ធសារព័ត៌មាន​ដើម្បី​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ទៅ​លើ​ទីស្តីការ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​អាហ្វហ្កានីស្ថាន​នៅទីក្រុង ​Heart ​ភាគ​ខាង​លិច​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​បាន​កើតឡើង​នា​ថៃ្ងទី​ ៣០ ​ខែកក្កដា ​។​

    សេចក្តីថ្លែងការណ៍នេះ​បាន​បញ្ជាក់ថា ​ការវាយប្រហារ​ដោយចេតនា​ទៅលើ​ជនស៊ីវិល ​បុគ្គលិក​អង្គការសហប្រជាជាតិ​ព្រមទាំង​ទីស្តីការ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ​វា​ជា​បទឧក្រិដ្ឋ​សង្គ្រាម ​ហើយ​ចាំបាច់ត្រូវ​ផ្តន្ទាទោស​ឃាតករ​តាមផ្លូវច្បាប់ ​។​

    គួររំលឹកថា ​ទីស្តីការ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំនៅ​ទីក្រុង ​Heart ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ត្រូវបាន​រង​ការវាយប្រហារ​កាលពី​ថ្ងៃទី ​៣០ ​ខែកក្កដា ​បាន​បណ្តាល​ឱ្យ​កង​កម្លាំង​ការពារ​សន្តិសុខ​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​កំពុង​បំពេញ​ភារកិច្ច​បាន​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​រងរបួស ​ហើយ​បុគ្គលិក​អង្គការសហប្រជាជាតិ​គ្មាន​អ្នក​ស្លាប់​ឬ​រង​របួស​ទេ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស