孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសត្តចិនចុះត្រួតពិនិត្យផ្លូវដែកខ្ពង់រាបដើរដោយអគ្គិសនីដំបូងគេរបស់ប្រទេសចិន

2021-07-23 14:49:47

ថ្ងៃទី២២​ ខែកក្កដា​​ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសត្តចិនដែល​អញ្ជើញចុះ​ត្រួតពិនិត្យ​ការងារ​នៅក្រុងLinzhiនៃខេត្តXizangបានធ្វើដំណើរតាមរថភ្លើងពីទីក្រុងLinzhiទៅកាន់ទីក្រុងLasa​ ដើម្បីត្រួតពិនិត្យមើលស្ថានកាណ៍សាងសង់ផ្លូវដែកLasa-Linzhi ដែលជាផ្លូវដែកខ្ពង់រាបដើរដោយអគ្គិសនីដំបូងគេរបស់ប្រទេសចិន។

ផ្លូវដែក Lasa-Linzhi  ស្ថិតនៅក្នុងជ្រលងភ្នំរវាងជួរភ្នំKailasRangeនិងភ្នំ​ហិមឡៃនៅលើខ្ពង់រាបQinghai-Xizang​​  ខ្សែផ្លូវជាង៩០ភាគរយមានរយៈកម្ពស់លើសពី៣០០០ម៉ែត្រ​​ ហើយបានឆ្លងកាត់ទន្លេBrahmaputra ១៦ដង  ការស្ថាបនាមានការលំបាកខ្លាំងណាស់​ ការសាងសង់ចំណាយពេលជាង ៦ ឆ្នាំទើបរួចរាល់។ផ្លូវដែក Lasa-Linzhi  ដែលបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី២៥ ខែមិថុនា  ឆ្នាំ២០២១ នេះ​ មានប្រវែងសរុប៤៣៥,48គីឡូម៉ែត្រ ល្បឿនរចនា១៦០គីឡូម៉ែត្រក្នុងមួយម៉ោងតាមផ្លូវ  មានចំណតចំនួន ៩ ​​  ហើយការធ្វើដំណើរពីទីក្រុងLinzhiទៅដល់ទីក្រុងLasa​ ល្បឿងបំផុតចំណាយតែ៣ ម៉ោងនិង ២៩ នាទីប៉ុណ្ណោះ។

ផ្លូវដែក Lasa-Linzhi  តភ្ជាប់និងផ្លូវដែកLasa-RikazeនិងQinghai-Xizangដែលមានស្រាប់ ហើយក៏ជាផ្នែកមួយដ៏សំខាន់នៃផ្លូវដែកSichuan-Xizangដែលកំពុងសាងសង់  និងជាខ្សែរួមនៃផ្លូវដែកYunnan-Xizangដែលបានគ្រោងដែនការសាងសង់។ ការសាងសង់រួចរាល់និងដាក់ឱ្យដំណើរការនៃខ្សែផ្លូវដែក Lasa-Linzhi  បានបញ្ចប់ប្រវត្តិសាស្ត្រគ្មានផ្លូវដែកនៅភាគអាគ្នេយ៍ភូមិភាគXizang  ដែលបានធ្វើឱ្យប្រសើរឡើងថែមទៀតនូវបណ្តាញផ្លូវដែកក្នុងតំបន់  និងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពនិងភាពងាយស្រួលសម្រាប់ការដឹកជញ្ជូន៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស