王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋ​ចិន​បាន​ចុះត្រួតពិនិត្យ​ការងារ​នៅ​ភូមិភាគស្វយ័ត​ Xizang ​

2021-07-23 11:34:12 cri

ដើម្បី​ពិនិត្យនិងសិក្សា​​ស្រាវជ្រាវ​​អំពី​ការ​ការពារអេកូឡូស៊ីនិងផែនការ​អភិវឌ្ឍ​ផ្លូវដែក​​ Sichuang-Xizang ​នៅ​ក្រុង Linzhi

ថ្ងៃទី ២១ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋ​ចិន​បាន​ចុះត្រួតពិនិត្យ​ការងារ​នៅ​ភូមិភាគស្វយ័ត​ Xizang ​។ នៅ​ថ្ងៃដដែល ពេល​​អញ្ជើញ​ទៅដល់ក្រុង Linzhi លោក Xi Jinping ​ទទួលការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់កម្មាភិបាល​និង​មហាជន​គ្រប់ជនជាតិ​របស់​ភូមិភាគស្វយ័ត​ Xizang នៅព្រលានយន្តហោះ ។ បន្ទប់មក លោក​បាន​អញ្ជើញទៅដល់​ស្ពានធំ Nyang ដើម្បី​ស្វែង​​យល​ពី​ស្ថានកាណ៍​ការពារ​អេកូ​បរិស្ថាន​តាម​បណ្តោយ​ទន្លេ ​Brahmaputra​ និ​ទន្លេ Nyang​ ។ 

លោក Xi Jinping ប្រធានរដ្ឋ​ចិន​បាន​ចុះត្រួតពិនិត្យ​ការងារ​នៅ​ភូមិភាគស្វយ័ត​ Xizang ​_fororder_X1

តំបន់ការពារ​​មុខងារ​អេកូឡូស៊ី​នៃ​​ប្រភព​​​ទន្លេ Brahmaputra ត្រូវ​បញ្ចូល​ក្នុងគម្រោងសាកល្បងលើកទី ២ សម្រាប់សាងសង់តំបន់ការពារមុខងារអេកូឡូស៊ីជាតិកាលពី​ឆ្នាំ ២០០១ ​សរុបមាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ២៤ ផ្ទៃដីសរុប​ចំនួន ១០៣៥០០ គីឡូម៉ែត្រក្រឡា​ ​​ហើយមានឧទ្យានដី​សើមជាតិចំនួន ១២ ទៀត​ ។ 

លោក Xi Jinping ប្រធានរដ្ឋ​ចិន​បាន​ចុះត្រួតពិនិត្យ​ការងារ​នៅ​ភូមិភាគស្វយ័ត​ Xizang ​_fororder_X2

រសៀលថ្ងៃទី ២១ លោក Xi Jinping បានអញ្ជើញ​ទៅកាន់​សាល​ផែនការអភិវឌ្ឍ​ទី​​​ក្រុង​ Linzhi ​ភូមGalaឃុំ​ Linzhi សង្កាត់Bayi សួនGongbu ដើម្បី​​​ចុះត្រួតពិនិត្យ​ផែនការអភិវឌ្ឍ​​ទីក្រុង​​ ការអភិវឌ្ឍនៅជនបទ ការងារកសាង​សួនច្បាន​នៅ​ទីក្រុងជាដើម ។ ព្រឹកថ្ងៃទី ២២ ​ខែកក្កដា ​​លោក Xi Jinping​​ បានអញ្ជើញ​ទៅដល់ស្ថា​នី​យរថភ្លើង​​​ក្រុង​ Linzhi ដើម្បីស្វែង​​យល់​ពី​​ស្ថានការណ៍​​គ្រោង​ផែនការជាទូទៅ​នៃផ្លូវដែក Sichuang-Xizang និងស្ថានការណ៍​កសាងសង់និង​ដំណើរការ​នៃ​ផ្លូវ​ដែកផ្នែក​ក្រុង Lasa-Linzhi ជាដើម ។ បន្ទាប់មក ​លោក​ Xi Jinping​ ​​​​បានអញ្ជើញ​ជិះ​រថភ្លើងទៅ​​កាន់​ក្រុង Lasa ដើម្បី​ចុះត្រួតពិនិត្យ​ស្ថានការណ៍​កសាង​នៃ​ផ្លូវដែក​Lasa-Linzhi និង​សិក្សាស្រាវជ្រាវ​បញ្ហា​ពាក់ព័ន្ធ​ ៕

លោក Xi Jinping ប្រធានរដ្ឋ​ចិន​បាន​ចុះត្រួតពិនិត្យ​ការងារ​នៅ​ភូមិភាគស្វយ័ត​ Xizang ​_fororder_X3

អ្នកបកប្រែ:王幸
ប្លុកពិសេស