王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មាន​អង់គ្លេស​៖ប្រទេស​​​អ៊ីតាលីធ្វើ​តេស្ត​សំណាក​​​គំរូឈាម​ឡើងវិញ​បាន​រកឃើញថា​ សំណាក​នៅខែតុលាឆ្នាំ ២០១៩ ស្ថិត​មានអង់ទីករពាក់ព័ន្ធនឹង​ជំងឺវីរុស​ COVID-19

2021-07-22 14:54:48

តាមការ​ផ្សាយ​ដំណឹង​នៃ​សារព័ត៌មាន​《Financial Times》បានឱ្យ​ដឹងថា ​អ្នកវិទ្យាសាស្ត្រនៃ​​មជ្ឈ​មណ្ឌល​សិក្សា​ស្រាវជ្រាវ​ជំងឺមហារីកនៅ​ក្រុង​មីឡាន(វិទ្យាស្ថានជាតិ​ជំងឺមហា​រីក​)​បានសរសេរក្នុង​អត្ថបទថ្មី​មួយដែលត្រូវបានចេញផ្សាយកាលពី​ថ្ងៃទី ១៩ ខែកក្កដាតាមម៉ោងក្នុង​តំបន់ថា មន្ទីរពិសោធន៍ចំនួន​ពីរ​បានធ្វើតេស្ត​​​ឡើងវិញនូវ​សំណាក​ឈាមដែលត្រូវបានប្រមូល​នៅ​មុនពេលការផ្ទុះវិបត្ត​ិ​​ជំងឺ​ COVID-19 ។ លទ្ធផលបង្ហាញឱ្យដឹងថា ស្ថិត​មាន​អង្គ​បដិប្រាណ​ដែល​ជា​ធម្មតា​​ត្រូវ​បាន​​សង្កេត​ឃើញបន្ទាប់​ពី​ឆ្លង​ជំងឺ​ COVID-19 ។ 

​​《Financial Times》 បាន​ដកស្រង់​ពាក្យសម្តី​របស់​អ្នកស្រាវជ្រាវនៃវិទ្យាស្ថានជាតិជំងឺមហា​រីក​ថា លទ្ធផលនៃ​ការ​ធ្វើ​តេស្ត​ឡើងវិញនេះ​ប្រហែលគឺ​វីរុស ​COVID-19​ ​ឬ​ក៏ប្រភេទ​វីរុសនៅមុននេះបាន​រីករាលដាល​ដោយស្ងៀមស្ងាត់ដោយមិនបាន​ត្រូវ​សង្កេត​ឃើញ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស