刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingផ្តល់អនុសាសន៍សំខាន់ទៅលើការងារបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់ តម្រូវឱ្យកម្តល់ទុកការធានាសុវត្ថិភាពអាយុជីវិតនិងសន្តិសុខទ្រព្យសម្បត្តិរបស់ប្រជាជនជាអាទិភាព អនុវត្តឱ្យបានល្អនិងជាក់លាក់នូវរាល់វិធានការបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់

2021-07-21 15:19:32 cri

    លោក​XiJinping​អគ្គលេខាធិការ​​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ផ្តល់​អនុសាសន៍​សំខាន់​ទៅ​លើ​ការងារ​បង្ការ​និង​ជួយ​សង្គ្រោះ​គ្រោះ​ទឹក​ជំនន់

លោក​XiJinping​បាន​លើក​ឡើង​ថា​ ​នាពេល​ថ្មីៗនេះ ​នៅខេត្ត​Henan​និង​តំបន់​ផ្សេង​ទៀត​ភ្លៀង​ធ្លាក់​​ខ្លាំង​ជាប់​ៗ​គ្នា​ ​​បណ្តាល​ឱ្យ​មនុស្សជា​ច្រើន​ស្លាប់​បាត់បង់ជីវិត​និង​រងរបួស​​ព្រម​និង​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ខាង​ទ្រព្យសម្បត្តិ​យ៉ាង​ខ្លាំង​ដំណំ​។​បច្ចុប្បន្នបាន​ឈាន​ចូល​អំឡុងពេល​គន្លឹះ​នៃ​ការ​បង្ការ​និង​ទប់​ទល់​ទឹក​ជំនន់​ ​កម្មាភិបាល​​គ្រប់​ជាន់​ថ្នាក់​​ត្រូវ​កម្តល់​ទុក​ការងារ​ធានា​សុវត្ថិភាព​អាយុ​ជីវិត​និង​សន្តិសុខ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជន​ជា​អាទិភាព​ ​ធ្វើ​ការ​នៅជួរមុខ​ ​រៀបចំ​ចាត់​ចែង​កម្លាំងយ៉ាង​រួស​រាន់​ដើម្បី​​បង្ការ​និង​ជួយ​សង្គ្រោះ​គ្រោះ​ទឹជំនន់​ ​ធ្វើ​ការចាត់ចែង​ដោយសមរម្យ​នូវ​ប្រជាជន​រងគ្រោះ​ បង្កា​យ៉ាង​ម៉ឺងម៉ាត់​នូវ​គ្រោះ​មហន្តរាយ​បន្ទាប់​ពី​​គ្រោះ​ទឹកជំនន់​​ ​កាត់​បន្ថយ​​​ជា​អតិបរមា​​នូវ​ការ​ស្លាប់​និង​រង​របួស​របស់​មនុស្ស​​ ព្រម​និង​ការ​ខូចខាត​ខាង​ទ្រព្យ​សម្បត្តិ​។​កងទ័ព​រំដោះ​ប្រជាជន​និង​កងកម្លាំង​ប៉ូលីសប្រដាប់អាវុធ​ត្រូវ​ជួយ​តំបន់​ការ​ធ្វើ​ការងារ​ជួយ​សង្គ្រោះ​យ៉ាង​សកម្ម ​​អនុវត្ត​ឱ្យ​បាន​ល្អ​និង​ជាក់​លាក់​នូវ​រាល់​វិធានការ​បង្ការ​និង​ជួយសង្គ្រោះគ្រោះ​ទឹក​ជំនន់​។

​លោក​XiJinpingបាន​តម្រូវ​ឱ្យ​តំបន់​នានា​ធ្វើ​ការងារ​​ជួយ​ប្រជាជន​រងគ្រោះ​និងការ​ងារ​​បង្ការ​ជំងឺ​ឆ្លង​យ៉ាង​ប្រាកដ​ប្រជា​ ​ដើម្បី​បង្ការ​ជំងឺឆ្លង​រីករាលដាល​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស