魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស្រី Zhang Guimei អ្នកទទួលបាន"គ្រឿងឥស្សរិយយស ១ កក្កដា"ដែលជាអ្នកបំភ្លឺក្តីសុបិនរបស់ក្មេងស្រីនៅតំបន់ក្រីក្រជាប់រហូតមក

2021-06-29 17:21:35 cri

   ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ពិធីប្រគល់"គ្រឿង​ឥស្សរិយ​យស ​១ ​កក្កដា"​បាន​ប្រារព្ធ​ធ្វើ​យ៉ាងឱឡារិក​នៅវិមាន​សភា​ប្រជាជន​ចិន​នៅ​ម៉ោង ​១០ ​ថៃ្ងទី ​២៩ ​ខែមិថុនា ​។​

    ឆ្នាំនេះ​ជា​ការផ្តល់​កិត្តិយសខ្ពង់ខ្ពស់​បំផុត​ជូន​បុគ្គល​ឆ្នើម​ក្នុង​បក្ស​ជា​លើក​ដំបូង​ដែល​បាន​ជ្រើស​រើស​បុគ្គល​ឆ្នើម​ចំនួន​ ២៩​ រូប​ដើម្បី​បំពាក់​គ្រឿង​ឥស្សរិយយស​នេះ ​។ ​អ្នក​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ទាំងនេះ​មកពី​គ្រប់មុខរបរ​ទូទាំង​ប្រទេស​ចិន ​មាន​វីរជន​ដែល​បាន​ចូល​រួម​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្នុង​សម័យសង្គ្រាម ​តែ​លាក់​ឈ្មោះ​លាក់​មុខ​មិន​ដណ្តើម​ផលប្រយោជន៍​ក្នុងសម័យ​សន្តិភាព ​មាន​នាយិកា​សាលា​រៀន​ដែល​បំពេញ​ការ​ងារ​នៅតំបន់​ក្រីក្រជាង ​៤០ ​ឆ្នាំ​និង​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​កិច្ចការ​អប់រំ ​មាន​តំណាង​ពិសេស​ទីមួយ​ដែល​ទទួលបន្ទុក​កិច្ចការ​អាហ្វ្រិក​របស់​រដ្ឋាភិបាល​ចិន​ដែល​នៅតែ​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ចិន​និង​អាហ្វ្រិក ​ទោះខ្លួន​មាន​វ័យជាង ​៦០ ​ទៅ​ហើយ ​។

    លោកស្រី ​Zhang ​Guimei ​ជនជាតិ Man ​មាន​ដើមកំណើត​នៅ​ស្រុក​ស្វយ័តជនជាតិ ​Man ​You ​Yan ​នៃ​ខេត្ត ​Liaoning ​។​លោកស្រី​បាន​ចូលជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​កាលពី​ខែ​មេសា ​ឆ្នាំ ​១៩៩៨ ​។ ​លោកស្រី​បាន​បំពេញ​ការ​ងារ​នៅតំបន់​ក្រីក្រជាង ​៤០ ​ឆ្នាំ ​ហើយ​បាន​បង្កើត​វិទ្យាល័យសិស្ស​ស្រី​ដែល​​ឥត​គិតថ្លៃ​ដំបូងបង្អស់​នៅ​ប្រទេស​ចិន​ដែល​ជួយ​កុមារី​ជាង ​១៨០០ ​នាក់​នៅតំបន់​ក្រីក្រ​ឱ្យ​សម្រេច​នូវ​ក្តីសុបិន​របស់ខ្លួន​អំពី​ការ​ចូល​រៀន​នៅ​សកល​វិទ្យាល័យ ​៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()