孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើការទាក់ទងតាមទូរស័ព្ទជាមួយអវកាសយានិកនៅយានអវកាសShenzhou -១២ ដើម្បីលើកឡើងថា ពួកយើងរង់ចាំអ្នកទាំងបីវិញត្រឡប់មកវិញដោយជោគជ័យនៅក្រុងប៉េកាំង

2021-06-23 11:34:15

 
ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរនៃយានអវកាសនៃក្រុងប៉េកាំង ហើយបានធ្វើការទាក់ទងតាមទូរស័ព្ទជាមួយអវកាសយានិកដែលកំពុងស្ថិតនៅលើយានអវកាសShenzhou -១២ ។
លោក Xi Jinping បានថ្លែងថា កិច្ចកសាងស្ថានីយអវកាសជានិមិត្តសញ្ញាសំខាន់មួយនៃកិច្ចការអវកាសនៃប្រទេសចិន ដែលនឹងរួមចំណែកប្រកបដោយភាពត្រួសត្រាយក្នុងការប្រើប្រាស់លំហអវកាសដោយសន្តិវិធីរបស់មនុស្សជាតិយើង ។ ក្រុមអវកាសយានិកលើកដំបូងដែលទៅប្រចាំការនៅយានអវកាសShenzhou -១២ ជាតំណាងនៃអ្នកតស៊ូនិងអ្នកត្រួសត្រាយដ៏ច្រើនរាប់មិនអស់នៃកិច្ចការអវកាសនៃប្រទេសចិនក្នុងយុគសម័យថ្មី រំពឹងថាអវកាសយានិកទាំងឡាយធ្វើកិច្ចសហការគ្នាយ៉ាងជិតសិ្នទ្ធិ ដើម្បីសម្រេចភារកិច្ចនៅជំហានក្រោយដោយគាប់ប្រសើរ ។
លោកNie Haisheng ជាអវកាសយានិកបានថ្លែងថា  យើងខ្ញុំមុខជានឹងចងចាំការណែនាំរបស់លោកអគ្គលេខាធិការបក្សជានិច្ច​​  បំពេញបេសកកម្មឱ្យបានល្អ  សម្រេចបាននូវគ្រប់ភារកិច្ច។ សូមលោកអគ្គលេខាធិការទុកចិត្តចុះ សូមប្រជាជនទូទាំងប្រទេសទុកចិត្តចុះ ៕
អ្នកបកប្រែ:孔思琦
ប្លុកពិសេស