郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសបេឡារុសតំណាងប្រទេសចំនួន៦៥ថ្លែងសុន្ទរកថារួមក្នុងសន្និសីទនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស

2021-06-23 10:34:32 cri

      ថ្ងៃទី​២២ ខែ​មិថុនា ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៧ ដែល​បើក​ធ្វើ​នៅក្រុង​ ហ្សឺណែវ ប្រទេស​បេឡារុស​បាន​តំណាង​ប្រទេសចំនួន​៦៥ ថ្លែង​សុន្ទរកថា​រួម​ ដោយ​បាន​គូសបញ្ជាក់​ថា ការ​គោរព​អធិបតេយ្យភាព ឯករាជ្យភាព​និង​បូរណភាពទឹកដី មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មានអធិបតេយ្យភាព​ជា​ក្រម​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ ។ កិច្ច​ការ​ហុងកុង​ ស៊ីនជាំង ស៊ីចាំង​ជា​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ មជ្ឈដ្ឋាន​ខាង​ក្រៅ​មិន​ត្រូវ​លូតដៃ​ចូល​ទេ ។ យើង​សូម​​គាំទ្រ​ប្រទេស​ចិនក្នុង​ការ​​អនុវត្ត​គោលការណ៍ “​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​” នៅតំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ។

      សុន្ទរកថា​រួម​បាន​អំពាវ​នាវ​ឱ្យ​គោរព​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង​គោរព​គោលការណ៍ដែល​ប្រើ​ប្រាស់​ជា​ទូទៅ មានភាពយុត្តិធម៌ សត្យានុម័តនិង​មិន​បាច់​ជ្រើស​រើស​ជាដើម​ ត្រូវ​គោរព​សិទ្ធិរបស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ដែល​អាច​ជ្រើស​រើស​ដោយ​ម្ចាស់ការ​នូវ​ផ្លូវអភិវឌ្ឍន៍សិទ្ធិ​មនុស្ស​ស្របតាម​សភាពការណ៍ជាតិ​​របស់​ខ្លួន​ ព្រម​និង​គោរព​សិទ្ធិ​មនុស្ស​គ្រប់​បែប​យ៉ាង​ដោយ​ស្មើភាព ។

      ក្រៅពី​ថ្លែង​សុន្ទរកថា​រួម រដ្ឋ​សមាជិកទាំង​​៦​នៃក្រុម​ប្រឹក្សា​​សហប្រតិបតិ្តការ​ឈូងសមុទ្រ​ ក៏​បាន​រួម​គ្នាផ្ញើរ​​លិខិត​ដើម្បីសម្តែង​​ការ​គាំទ្រ​ដល់​គោលជំហរ​របស់ប្រទេស​ចិន​ ហើយ​ក៏​មាន​ប្រទេស​ជាង​២០ ត្រៀម​ថ្លែង​សុន្ទរកថា​ដោយរៀងៗ​ខ្លួន​ ដើម្បី​​គាំទ្រ​ប្រទេ​សចិន​ ពោលគឺរួម​ទាំង​អស់​ មាន​ប្រទេស​លើស​ពី​៩០​បានសម្តែង​​ការ​យោគយល់និង​គាំទ្រ​តាម​រយៈ​វិធី​ខុស​ៗ​គ្នាចំពោះ​គោលជំហរ​ដ៏យុត្តិធម៌​របស់​ប្រទេស​ចិន​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស