孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ប្រទេសចិនអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យអាមេរិកធ្វើការធ្វើការស៊ើបអង្កេតយ៉ាងជ្រះស្រឡះលើបីវិស័យ

2021-06-23 10:36:47 cri

 

      ថ្ងៃទី​២២​ខែ​មិថុនា​ លោក Zhao lijian អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទស​ចិន​បាន​ធ្វើ​ជា​អធិបតី​ក្នុងសន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ ។

      ក្នុង​សន្និសីទ មាន​អ្នក​សារព័ត៌មាន​បាន​សួរ​ថា នា​ពេល​ថ្មីៗ​កន្ល​ងទៅនេះ ​អាមេរិក​បាន​ប្រកាស​ថា បើ​សិន​ជា​ប្រទេ​សចិន​មិន​ធ្វើ​ការ​ស៊ើប​អង្កេត​ថែម​មួយ​កម្រិត​ទៀត​អំពី​ការតាមដាន​រក​ប្រភពដើម​នៃវីរុស​កូវីដ​១៩ នោះ​នឹង​ប្រឈមនឹង​​ “ភាព​ឯ​កោ​លើ​ផ្ទៃ​អន្តរជាតិ​”  ។ ទាក់​ទិន​នឹង​រឿង​នេះ តើ​ប្រទេស​ចិន​ធ្វើ​ការ​អត្ថាធិប្បាយ​យ៉ាង​ម៉េច ?

      លោក Zhao Lijianបាន​ឆ្លើយ​បត​ថា  ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ អ្នកនយោបាយអាមេរិកគ្មានលក្ខណសម្បត្តិអីមកមួលបង្កាច់និងគំរាមកំហែងប្រទេសចិននោះទេ ហើយក៏គ្មានសិទ្ធិអីមកតំណាងឱ្យសហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធទៅលើប្រទេសចិននោះឡើយ ។ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានអំពាវនាវយ៉ាងមធ្យ័តឱ្យធ្វើការស៊ើបអង្កេតចំពោះប្រភពដើមនៃការរីករាលដាលនៃជំងឺកូវីដ១៩ មូលហេតុនិងអ្នកទទួលខុសត្រូវនៃអសមត្ថភាពក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ក៏ដូចជាបញ្ហានៃបន្ទប់ពិសោធន៍Fort Detrick និងបន្ទប់ពិសោធន៍នៅបរទេសចំនួនជាង២រយកន្លែង ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស