王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#​ឃ្លាបុរាណចិន#“苟日新、日日新、又日新”

2021-06-23 11:28:52 cri

ឃ្លាបុរាណចិន“苟日新、日日新、又日新”

រាប់ពាន់ឆ្នាំមកនេះ​ ជនជាតិចិនបានប្រើឃ្លា​នេះមក​លើកទឹកចិត្តខ្លួនឯង ដើម្បី​ខិតខំធ្វើឱ្យខ្លួនឯង​មានការរីកចម្រើនជារៀងរាល់ថ្ងៃ ។ 

ឃ្លាបុរាណនេះមានប្រភពមកពីសៀវភៅ​បុរាណ​ឈ្មោះ​《礼记·大学》កាលពីជាងពីរពាន់ឆ្នាំមុន ។ ឃ្លានេះមានន័យថា មានតែ​ច្នៃប្រឌិតថ្មី​ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ​ ពីមួយឆ្នាំទៅមួយឆ្នាំ ទើប​អ្វីៗអាច​វិវឌ្ឍ​រីក​ចម្រើន​​ទៅមុខ ។ ចំណែក​ឥឡូវនេះ ឃ្លា​នេះមានន័យថា ការអភិវឌ្ឍនៃសង្គមមនុស្សជាតិ ការ​វិវត្តនៃអរិយធម៌និងវឌ្ឍនភាពនៃ​បច្ចេកវិទ្យាសុទ្ធតែត្រូវ​ជំរុញដោយការច្នៃប្រឌិតថ្មី​ជាបន្តបន្ទាប់ ។

នេះជាពាក្យ​សម្តី​លើកទឹកចិត្តចំពោះ​បុគ្គលនៅសម័យបុរាណនិង​បាន​ក្លាយជាស្មារតី​ច្នៃប្រឌិតថ្មី​ក្នុងយុគសម័យបច្ចុប្បន្នជាបន្តបន្ទាប់ ។

ដោយសារបាន​បន្តវេន​និង​អភិវឌ្ឍគំនិតរបស់បុព្វបុរស បាន​ជា​នៅ​ប្រទេសចិនសព្វថ្ងៃនេះ“ការច្នៃប្រឌិត”បានក្លាយជាគំនិតសំខាន់មួយនៃការអភិវឌ្ឍជាតិ ហើយក៏បានឆ្លុះបញ្ចាំងលើ​គ្រប់វិស័យ​ក្នុងជីវភាពរស់នៅនិងក្នុង​​សង្គម ។ ខ្ញុំសូមរៀបរាប់​អំពីរឿងច្នៃប្រឌិតថ្មីមួយ​ពាក់ព័ន្ធនឹងការការពារបរិស្ថាន។ នៅខេត្តZhe jiang ប្រទេសចិន មានបឹងមួយឈ្មោះQiandaoដែលមាន​​​ផ្ទៃក្រឡាជាង ៥០០ គីឡូម៉ែត្រក្រឡា។ បឹងនេះ​ជា“ ប្រភពទឹកថ្នាក់ជាតិ​​”​របស់ប្រទេសចិន ហើយទឹក​បឹងនេះអាចយកមក​ផឹក​ផ្ទាល់តែម្តង ។

ដើម្បីរក្សា​​ទឹក​ស្អាត រដ្ឋបាលតំបន់បានដាក់ចេញ​វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតមួយគឺ“កសិកម្មការពារធនធានទឹក”ដោយ​រៀបចំផែនការតាមបែប​វិទ្យាសាស្ត្រ​ ប្រើប្រាស់​រុក្ខជាតិធម្មជាតិជំនួសថ្នាំសម្រាប់​សត្វល្អិតនិងជីគីមី និងប្រើប្រាស់រុក្ខជាតិធម្មជាតិ​ស្រូបយកជាតិគីមី​ដែលនៅសេសសល់ក្នុងទឹក ដើម្បីកុំ​ឱ្យ​សារជាតិ​គីមី​​​ហូរចូលទៅក្នុងបឹង Qiandao ។

 

វិធីសាស្ត្រច្នៃប្រឌិតថ្មីបែប​“ កសិកម្មការពារធនធានទឹក”នេះ មិនត្រឹមតែបាន​ការពារ​ធនធានទឹកប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង ។ តាម

​រយៈ​ឧទាហរណ៍នេះ យើងអាចឃើញថា គំនិតច្នៃប្រឌិតថ្មីនៃឃ្លា​“苟日新、日日新、又日新” បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិន!

ចាប់ពីការសិក្សាស្រាវជ្រាវ​បច្ចេកវិទ្យា​ទំនើបដល់វិធីសាស្ត្រ​ថ្មីដែលដោះស្រាយបញ្ហា​​ជីវភាពរស់នៅ​​ ប្រទេសចិនមិនត្រឹមតែជាកន្លែងសាកល្បងនៃការច្នៃប្រឌិតថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខិតខំធ្វើ​ឱ្យសមិទ្ធផល​នៃការ​ច្នៃប្រឌិតថ្មីផ្តល់​អត្ថប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើនទៀតផង​ ។

 ចា៎​ កម្មវិធីថ្ងៃនេះចប់តែប៉ុណ្ណេះ  សូមជួបគ្នាលើកក្រោយ ។ ​Bye-bye  

 

អ្នកបកប្រែ:王幸
ប្លុកពិសេស