孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR​ Comment#​បទវិភាគ៖​ភាគីជប៉ុន​កុំចង់បន្លំយក​រួចខ្លួន​ក្នុង​បញ្ហាបង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរ​នៅ​ខេត្ត ​Fukushima ​ទៅក្នុង​សមុទ្រ​នោះឡើយ​​

2021-06-23 11:30:19 cri

#CCFR​ Comment#​បទវិភាគ៖​ភាគីជប៉ុន​កុំចង់បន្លំយក​រួចខ្លួន​ក្នុង​បញ្ហាបង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរ​នៅ​ខេត្ត ​Fukushima ​ទៅក្នុង​សមុទ្រ​នោះឡើយ​​_fororder_VCG31N1312256705

#CCFR​ Comment#​បទវិភាគ៖​ភាគីជប៉ុន​កុំចង់បន្លំយក​រួចខ្លួន​ក្នុង​បញ្ហាបង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរ​នៅ​ខេត្ត ​Fukushima ​ទៅក្នុង​សមុទ្រ​នោះឡើយ​​_fororder_VCG31N1312256712

    តាមការផ្សាយនៃ​ប្រព័ន្ធសារព័ត៌មាន​ NHK ​របស់ជប៉ុន​កាលពីថ្ងៃទី​២០ខែមិថុនា​បានឱ្យដឹងថា ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុនដែល​ទទួលខុសត្រូវ​ចំពោះ​ការចាត់ចែង​ទឹកសំណល់​នុយគ្លេអ៊ែរ​នៅខេត្ត ​Fukushima ​កំពុង​សុំមតិយោបល់​ស្តីពី​បច្ចេកទេស​អាចប្រើបាន​ចំពោះ​សង្គមជា​សាធារណៈ ​ដើម្បី​ច្រោះធាតុ​ Tritium ក្នុង​ទឹកសំណល់​នុយគ្លេអ៊ែរ ។ បន្ទាប់ពី​ដំណឹងនេះ​ត្រូវបាន​ផ្សាយ ​មតិសាធារណៈ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ​។ មាន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធើណេត​សួរដេញដោល​ថា ​​សូម្បីតែ​បច្ចេកទេស​ច្រោះ​ក៏មិនចេះច្បាស់​ ម៉េច​រដ្ឋាភិបាល​ជប៉ុនក៏​ហ៊ាន​សម្រេចចិត្ត​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុងសមុទ្រ?

    តាមការពិត ​ចាប់តាំងពី​ភាគីជប៉ុនបាន​សម្រេចចិត្ត​ដោយ​ឯកតោភាគីថា ​នឹងចាប់ផ្តើម​អនុវត្តផែនការ​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុងសមុទ្រ​កាលពី​ខែមេសា​ឆ្នាំនេះមក​ ប្រទេសជិត​ខាងនិងមតិ​សាធារណៈ​លើផ្ទៃអន្តរជាតិ​បាន​ថ្កោលទោស​ចំពោះការនេះ​ឥតឈប់ឈរ ។​ ប៉ុន្តែភាគីជប៉ុន​នៅតែ​ធ្វើតាមតែ​ទំនើងចិត្ត​របស់ខ្លួន​ ហើយប្រើ​ពាក្យកុហកទៅ​ឆ្លើយតប​នឹងការចោទជាមន្ទិល​សង្ស័យ​របស់​ពិភពលោក​ជាបន្តបន្ទាប់​ ។ ​ទាក់ទិននឹង​បញ្ហា​ដ៏រសើបនិង​គន្លឹះមួយចំនួន​ដូចជា​ “តើនឹង​ចាត់ចែង​ទឹកសំណល់​នុយគ្លេអ៊ែរ​តាមរបៀបណា?​”និង “បន្ទាប់ពីបង្ហូរ​ទឹកសំណល់​នុយគ្លេអ៊ែរទៅ​ក្នុងសមុទ្រនឹង​បង្កផលប៉ះពាល់​មាន​លក្ខណៈ​គ្រោះមហន្តរាយ​ណាខ្លះ​?”ជាដើម​ ​ភាគីជប៉ុន​បានបិទបាំង​​ការពិត​ជាប់រហូតមក ។

    ក្នុងរយៈពេល​ជាយូរណាស់​មកហើយ​ មិនថារដ្ឋាភិបាល​ជប៉ុនឬក៏​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុនក្តី​ សុទ្ធតែតែងតែ​និយាយ​ពាក្យកុហក​លើបញ្ហាដោះស្រាយ​ដោយ​សុវត្ថិភាព​នូវរោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយគ្លេអ៊ែរ​ ។ ឧទាហរណ៍​ដូចជា ​នៅពាក់កណ្តាល​ខែឧសភាឆ្នាំនេះ​ រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយគ្លេអ៊ែរ​នៃខេត្ត​ Fukushima ​បាន​កើតឧប្បត្តិហេតុ​ធ្លាយ​កុងតឺន័រ​ដែល​ស្តុកទុក​ទឹកសំណល់​នុយគ្លេអ៊ែរ​ បណ្តាលឱ្យ​ទឹកសំណល់​នុយគ្លេអ៊ែរ​ដែលមាន​សារធាតុ​វិទ្យុសកម្ម​មួយចំនួន​ហូរចូលក្នុង​សមុទ្រ ​។ ប៉ុន្តែក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុន​លាក់បាំង​មិនរាយការណ៍ពី​រឿងនេះ ​រហូតដល់​ត្រូវប្រព័ន្ធ​សារព័ត៌មាន​បែកធ្លាយ​ទើបទទួល​សារភាព​ដោយ​ស្ទាក់ស្ទើរ ។

    ក្រុមហ៊ុនដែល​ត្រូវបែកធ្លាយ​ជាញឹកញាប់​នូវរឿង​អាស្រូវ​លាក់បាំង​ការពិត​បែបនេះ ​គ្មានសច្ចភាពនិងមិនគោរព​ពាក្យសន្យា​ទាល់តែសោះ​ ។ តើភាគីជប៉ុន​អាចធានា​នូវភាព​ត្រឹមត្រូវ​នៃទិន្នន័យ​និង​ព័ត៌មាន​ដែលក្រុមហ៊ុននេះបានផ្តល់ដោយឯកតោភាគីយ៉ាង​ដូចម្តេច​?ហើយ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុន​សុំមតិយោបល់​អំពី​បច្ចេកទេស​ច្រោះ​ធាតុ Tritium ​លើកនេះ​ ប្រហែលគ្រាន់តែ​សម្តែងឆាកល្ខោន​ចំពោះ​មជ្ឈដ្ឋាន​ខាងក្រៅ​ប៉ុណ្ណោះ ។

    ក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនបាននាំមកនូវ​គ្រោះមហន្តរាយមនុស្សធម៌ដ៏ខ្លាំងក្លាដល់ប្រទេសជាច្រើនដោយសារបំផុសសង្គ្រាមឈ្លានពាន ប៉ុន្តែគិតមកទល់​បច្ចុប្បន្ននេះ​ អ្នកនយោបាយជប៉ុននៅតែមិនព្រម​សុំអភ័យទោស​ដោយ​ស្មោះត្រង់ដដែល​ ។ បច្ចុប្បន្ននេះ​ ភាគីជប៉ុន​ចចេស​អនុវត្ត​ផែនការ “​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុងសមុទ្រ​”ដែលនឹង​បង្កជាផលប៉ះពាល់​ដល់សុខភាព​និងអាយុជីវិត​របស់​ប្រជាជន​ទូទាំង​ពិភពលោក​និងអេកូបរិស្ថាន​សកល​ ​ក៏ដូចជា​បំពានភាពយុត្តិធម៌​និង​សតិសម្បជញ្ញៈ​របស់​មនុស្សជាតិ​ផងដែរ ។

    សហគមន៍អន្តរជាតិដាច់ខាតមមិនអនុញ្ញាតឱ្យភាគីជប៉ុនធ្វើ​តាមតែ​ទំនើងចិត្ត​របស់ខ្លួនទេ ​។ ភាគីជប៉ុន​​កុំចង់ធ្វើ​ការខ្ជីខ្ជា​និង​បន្លំយករួច​ខ្លួនលើបញ្ហា​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​នៅ​ខេត្ត ​Fukushima ​ទៅក្នុងសមុទ្រ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស