魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងបើកកាន់តែធំឡើងៗ

2021-06-22 15:20:18 cri

#CCFRComment#បទវិភាគ៖ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងបើកកាន់តែធំឡើងៗ_fororder_0622柬评图片1

    ក្នុង​សន្និសីទសារព័ត៌មាន​ដែល​ធ្វើឡើង​នៅទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​២១ ​ខែមិថុនា ​មន្រ្តីចិន​ជា​ច្រើន​រូប​បាន​ធ្វើ​ការអធិប្បាយ​យ៉ាង​ក្បោះក្បាយ​អំពី​ច្បាប់​ស្តីពី​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត ​Hainan ​ដែល​ត្រូវ​បាន​ប្រកាស​និង​អនុវត្ត​នាពេលថ្មីៗ​កន្លងទៅនេះ ​។ ​នេះ​បាន​បញ្ចេញ​សញ្ញា​យ៉ាង​ច្បាស់លាស់ថា​៖​ប្រទេសចិន​នឹង​ពង្រីក​ការ​បើកទូលាយ​និង​ជំរុញ​សកល​ភាវូបនីយកម្ម​ផែ្នក​សេដ្ឋកិច្ច​យ៉ាងដាច់ខាត​មិនងារេក ​។​

    ការ​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត ​Hainan ​គឺជា​វិធានការ​ដ៏​សំខាន់​នៃ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​ដែល​លោក ​Xi ​Jingping ​មេដឹកនាំ​កំពូល​ចិន​បាន​គ្រោងផែនការ ​ធ្វើ​ការរៀបចំ​ចាត់ចែង​និង​ជំរុញ​ដោយផ្ទាល់ ​។

    កាលពី​ថ្ងៃទី ​១ ​ខែមិថុនា ​ឆ្នាំ ​២០២០ ​ទន្ទឹមនឹង​«គម្រោងជាទូទៅ​អំពី​កិច្ចកសាង​កំពង់ផែន​ពាណិជ្ជកម្ម​សេរី​ខេត្ត​Hainan»​ត្រូវបាន​ដាក់ចេញ ​ការ​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត ​Hainan ​បាន​ចាប់ផ្តើម​ដំណើរការ​ដោយ​គ្រប់ជ្រុងជ្រោយ​ព្រមទាំង​ទទួលបាន​សមិទ្ធផល​គួរឱ្យកត់សម្គាល់ ​។ ​តាមទិន្នន័យ​បង្ហាញ​ឱ្យ​ដឹង​ថា ​ទំហំ​នាំចេញ​នាំចូល​សរុប​នៃ​ពាណិជ្ជកម្ម​ទំនិញ​នៃ​ខេត្ត ​Hainan ​ក្នុងឆ្នាំ ​២០២០ ​បាន​ឡើង​ដល់ ​៩៣.៥១ ​ប៊ីលាន​យាន់ប្រាក់ចិន​ដែល​ខ្ពស់ជាង​ល្បឿនកំណើន​គិតជា​មធ្យម​ទូទាំង​ប្រទេសចិន ​១.២ ​ភាគ​រយ ​ការប្រើប្រាស់​ទុន​បរទេស​ជាក់ស្តែង​នៃ​ខេត្ត ​Hainan ​ក្នុងឆ្នាំ ​២០២០ ​បាន​លើសពី​ ៣​ ប៊ីលាន​ដុល្លារ​អាមេរិក​ដែល​កើន​ទ្វេ​ជា​ពីរដង​ក្នុង​រយៈពេល​ ៣ ​ឆ្នាំជាប់ៗគ្នា ​ក៏ដូចជា​ការប្រើប្រាស់​ទុន​បរទេស​ជាក់​ស្តែង​ក្នុង​ត្រីមាស​ទី ​១ ​ឆ្នាំ ​២០២១ ​នៃ​ខេត្ត ​Hainan ​បាន​ឡើង​ដល់ ​៥៦០ ​លានដុល្លារអាមេរិក​ដែល​បាន​កើន​ឡើង ​៤.៣ ​ដង​បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​ ២០២០ ​។​

    ការ​តាក់តែង​ច្បាប់​ស្តីពី​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត ​Hainan ​គឺជា​ជំហាន​សំខាន់​ៗ​ដែល​ប្រែ​ការរៀបចំ​ចាត់​ចែង​ខាង​គោលនយោបាយ​ឱ្យ​ក្លាយ​ជា​ការ​មាន​បទដ្ឋាន​ផ្លូវ​ច្បាប់ ​ហើយក៏ជា​ការបង្ហាញ​ដ៏សំខាន់​នៃ​ការ​ធ្វើ​នីតិរដ្ឋ​មុនគេ​ក្នុង​ការ​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ផងដែរ ​។ ​អាច​ឃើញ​ថា ​ការ​ដាក់ចេញ​ច្បាប់​ស្តីពី​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត ​Hainan ​នឹង​បង្កើត​ជា​បរិយាកាស​ប្រកប​អាជីវកម្ម​ដែល​កាន់តែ​មាន​កម្លាំង​ទាក់​ទាញ ​ក៏ដូចជា​ពង្រឹង​បន្ថែមទៀត​នូវ​ការប្តេជ្ញាចិត្ត​និង​ជំនឿចិត្ត​របស់​សហគ្រាស ​ជា​ពិសេស ​គឺ ​សហគ្រាស​ទុន​បរទេស​ចំពោះ​ការប្រកបអាជីវកម្ម​នៅខេត្ត ​Hainan ​ក្នុង​រយៈពេល​យូរ​និង​នាំមក​នូវ​ឱកាស​វិនិយោគ​ជា​ច្រើន​និង​ផលកម្រៃ​ដ៏​ច្រើនសម្បើម​ដល់ពួកគេ ​។​

#CCFRComment#បទវិភាគ៖ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងបើកកាន់តែធំឡើងៗ_fororder_0622柬评图片2

    ប្រការ​ដែល​គួរឱ្យ​លើកឡើង​នោះ ​គឺ ​ខណៈពេល​ពង្រីក​ការ​បើកទូលាយ ​ការបង្ការ​និង​គ្រប់គ្រង​ហានិភ័យ​ក៏​មាន​សារៈសំខាន់​ដូចគ្នា​ផងដែរ ​។ ​"​ការមាន​សមត្ថភាព​បង្ការ​និង​គ្រប់គ្រង​ហានិភ័យ​ប៉ុន​ណា ​ក៏​មាន​ចន្លោះ​កំណែទម្រង់​និង​បើកទូលាយ​ប៉ុណ្ណឹង ​"។ ​ដោយ​ឈរលើមូលដ្ឋាន​នៃ​ការ​ប្រកាន់​ខ្ជាប់​នូវ​ខ្សែ​បន្ទាត់​ក្រហម​នៃ​ហានិភ័យ ​ប្រទេសចិន​បាន​ខិតខំប្រឹងប្រែង​ជំរុញ​ការ​បើកទូលាយ​បែប​ប្រព័ន្ធ​របរ​ខាង​វិស័យ​ក្បួនច្បាប់ ​បទប្បញ្ញត្តិ ​ការគ្រប់គ្រង​និង​ស្តង់ដារ​ជាដើម​ក្នុង​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​។ ​ការ​ដាក់ចេញ​ច្បាប់​ស្តីពី​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត ​Hainan ​មានន័យថា ​ប្រទេសចិន​បាន​បោះជំហាន​ថ្មី​ក្នុងវិស័យ​បើក​ទូលាយ​បែប​ប្រព័ន្ធ​របរ ​។​

    អាច​ប៉ាន់ប្រមាណ​ថា ​ការ​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត ​Hainan ​ដែល​កំពុង​ដំណើរការ​តាម​ផ្លូវ​នីតិរដ្ឋ​នឹង​បោះជំហាន​ទៅមុខ​ដោយនឹងនរ​ដោយ​ឆ្ពោះទៅ​រក​គោលដៅ​កំណត់​កាលពីមុន​។ ​វា​នឹង​បញ្ជាក់​ទៅ​កាន់​ពិភព​លោក​ថា ​ទ្វារ​បើកទូលាយ​របស់ចិន​នឹង​មិនបិទទេ ​ផ្ទុយទៅវិញ ​នឹង​បើក​កាន់តែ​ធំ​ឡើងៗ ​៕​

#CCFRComment#បទវិភាគ៖ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងបើកកាន់តែធំឡើងៗ_fororder_0622柬评图片3

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស