郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនធ្វើជាអធិបតីក្នុងសន្និសីទថ្នាក់ខ្ពស់នៃតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ“ខ្សែក្រវាត់និងផ្លូវ”

2021-06-22 21:15:20 cri

   ថ្ងៃទី​២២ ខែ​មិថុនា​ លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួ​ង​ការបរទេស​ចិន​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​ថា នៅថ្ងៃទី​២៣ ខែ​មិថុនា លោក Wang Yi សមាជិកក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិននឹង​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ​ថ្នាក់ខ្ពស់នៃ​តំបន់​​អាស៊ីប៉ាស៊ីហ្វិក​ស្តីពីកិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ “ខ្សែ​ក្រវាត់​និង​ផ្លូវ​” ។ សន្និសីទ​លើក​នេះ​នឹង​ប្រារព្វធ្វើ​តាម​ប្រព័ន្ធ​វីដេអូក្រោម​ប្រធាន​បទ “​បង្កើន​កិច្ច​សហប្រតិបតិ្តការក្នុងការ​ទប់​ទល់នឹង​ជំងឺ​កូវីដ​១៩ ជំរុញការ​ងើប​ឡើង​វិញនៃ​សេដ្ឋកិច្ច ” ។ រដ្ឋមន្ត្រី​ការ​បរទេស​ឬ​រដ្ឋមន្ត្រី​​សេដ្ឋកិច្ច​នៃ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​​ ព្រម​និង​តំណាង​អង្គការ​អន្តជាតិ ដូចជា​អង្គការសហប្រជាជាតិ​ជាដើ​ម ​នឹង​ចូល​រួម​សន្និសីទ​លើក​នេះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស