孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធាន​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុន​បានថ្លែងថា ​ប្រសិនបើ​ការបង្ហូរទឹក​សំណល់​នុយគ្លេអ៊ែរ​ទៅក្នុង​សមុទ្រ​នាំឱ្យរូបភាព​ខេត្ត ​Fukushima ​រងការខូចខាត ​នោះ នឹង​ផ្តល់​សំណង​ដ៏សមរម្យ​​

2021-06-22 15:44:05 cri

    តាមការផ្សាយ​ដំណឹងនៃ​ទីភ្នាក់ងារ​ព័ត៌មាន kyodo ​របស់ជប៉ុន​ឱ្យដឹងថា​ ទាក់ទិននឹង​ករណី​ដែល​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយគ្លេអ៊ែរទីមួយនៃខេត្ត​ Fukushima ​របស់ជប៉ុន​សម្រេចចិត្ត​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុង​សមុទ្រ ​លោក ​Tomoaki ​Kobayakawa ​អគ្គនាយក​នៃក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​របស់ជប៉ុន​បានទម្លាយឱ្យដឹងថា ​ក្រុមហ៊ុននេះ​នឹងប្រកាស​យន្តការ​ផ្តល់​សំណង​ចំពោះ​ការប៉ះពាល់ដល់​រូបភាពក្នុង​រដូវក្តៅនេះ​ ហើយនឹង​ចាប់ផ្តើម​ពិគ្រោះពិភាក្សា​ជាមួយ​សមាគមក​សិកម្ម​ ពាណិជ្ជកម្ម​និងឧស្សាហកម្ម​នៃខេត្ត​ Fukushima ​ផងដែរ ។

    តាម​ការផ្សាយ​ដំណឹងឱ្យដឹងថា​ លោក ​Tomoaki ​Kobayakawa ​បានថ្លែងថា ​ប្រសិនបើបង្កជា​ការខូចខាត​ នោះនឹងផ្តល់​សំណងដោយ​មិនកំណត់ពី​ពេលវេលា​ តំបន់និង​មុខរបរ​ទេ ហើយ​ក៏នឹង​ឆ្លើយតប​យ៉ាងសមរម្យ​ចំពោះ​សភាពការណ៍​រងផលប៉ះពាល់​ដោយ​ប្រយោល​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស