郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វីរុសបម្លែងថ្មីDeltaនៃជំងឺកូវីដ១៩បានរីករាលដាលទៅដល់៩២ប្រទេសនៅទូទាំងពិភពលោក

2021-06-22 15:00:28 cri

      ថ្ងៃ​ទី​២១​ខែ​មិថុនា តាម​ម៉ោង​ក្នុង​តំបន់ លោក​ស្រីKerkhoveអ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​បច្ចេកទេស​នៃ​កម្មវិធី​បន្ទាន់​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ថា បច្ចុប្បន្ននេះ វីរុស​បម្លែង​ថ្មី Deltaនៃ​ជំងឺ​កូវីដ១៩ដែល​ត្រូវ​បាន​រកឃើញនៅ​ឥណ្ឌា​មុន​គេ​បង្អស់​បាន​រីក​រាល​ដាល​ទៅ​ដល់​៩២​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ហើយ។ លោក​ស្រី​បាន​គូស​បញ្ជាក់​ថា ការ​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោក​នៃវីរុស​បម្លែង​ថ្មី Deltaមាន​ល្បឿន​លឿន​ខ្លាំង​ដែល​ធ្វើ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​មាន​ការ​ព្រួយ​បារម្ភ។

      យោង​តាម​ទិន្នន័យ​នៃ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​អាមេរិក​បាន​ឱ្យ​ដឹង​ថា នៅ​សហរដ្ឋ​អាមេរិក ករណី​ឆ្លង​វីរុស​បម្លែង​ថ្មី Deltaមាន​ចំនួន​ត្រូវ​ជា​១០​ភាគ​រយ​នៃ​ករណី​ឆ្លង​ថ្មី​សរុប ដែល​បាន​ក្លាយ​ទៅ​ជា​ប្រភេទ​វីរុស​ចម្លង​ដ៏សំខាន់នៅ​ប្រទេស​អាមេរិក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស