郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងត្បូងនិងជប៉ុនបើកធ្វើកិច្ចពិគ្រោះពិភាក្សាថ្នាក់ប្រធាននាយកដ្ឋានបរទេស ដើម្បីពិភាក្សាពីបញ្ហាបង្ខិតបង្ខំឱ្យធ្វើពលកម្មជាដើម

2021-06-22 15:30:06 cri

      តាម​ដំណឹង​នៃ​ស្ថានីយ​វិទ្យុអន្តរជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា ថ្ងៃទី​២១ ខែ​មិថុនា​ តាម​ម៉ោង​ក្នុង​តំបន់​ អាជ្ញាធរ​កិច្ច​ការ​ទូតរបស់​កូរ៉េខាង​ត្បូង​និង​ជប៉ុន​បាន​បើក​ធ្វើ​កិច្ច​ពិគ្រោះពិភាក្សា​ថ្នាក់ប្រធាន​នាយកដ្ឋាន​នៅក្រុង​សេអ៊ូល ដើម្បី​ធ្វើ​ការ​ពិគ្រោះពិភាក្សាអំ​​ពី​សំណុំ​រឿង​សងថ្លៃជំងឺចិត្ត​ដល់​ពលករ​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ជាដើម ។

      ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា ភាគីទាំង​ពីរ​បាន​សម្គាល់​ជា​ឯកឆន្ទ​​ថា ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ប្រកប​ដោយភាព​នឹង​នរ​និ​ងឆ្ពោះ​ទៅ​កាន់​អនាគត គឺមាន​សារសំខាន់​ណាស់​ចំពោះ​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​ក្នុង​តំបន់​ រហូត​ដល់​ពិភពលោកផង​ដែរ​ ។

      ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ថា កូរ៉េខាងត្បូង​បាន​អធិប្បាយ​ម្ត​ង​ទៀត​នូវ​គោលជំហរ​របស់​រដ្ឋាភិបាល​ក្នុង​បញ្ហា​​ស្តីពីការបង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​​​និងបញ្ហា​​ស្រ្តីបម្រើផ្លូវភេទក្នុងជួរទ័ពជប៉ុន ព្រម​ទាំងលើក​ឡើង​ពី​មតិ​យោបល់​​របស់​អ្នក​រង​គ្រោះ​និង​សមាគមពាក់ព័ន្ធ​ បញ្ហា​ទាំង​នេះ ហើយ​គូស​បញ្ជាក់​ថា ភាគីជប៉ុន​គួរ​តែ​បង្ហាញ​ពីសុទ្ធចិត្ត​របស់​ខ្លួន​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស