王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបន្តវេនរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែលជាសមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​——ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិង​សិក្សា​ស្រាវជ្រាវ​​ និង​សន្សំសំចៃ តភ្ជាប់ដួងចិត្តជាមួយមហាជន

2021-06-20 09:17:19 cri

អស់រយៈពេលជាច្រើនទសវត្សរ៍មក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​បាន​ចុះ​ត្រួត​ពិនិត្យ​​ការ​ងារ​នៅ​ភូមិ​ឃុំជាច្រើន​ សំណេះសំណាលជាមួយមហាជន ទិដ្ឋភាព​ទាំង​នេះ​ត្រូវបានផ្តិតទុក​ក្នុង​ចិត្ត​របស់​មហាជន ។

អ្នកផងនិយាយថា ឥរិយាបថរបស់លោក ស៊ី ជីនភីង ដែលទាក់ទងជាមួយ​មហាជន​យ៉ាង​ស៊ីជម្រៅ ​គឺ​ស្រដៀងគ្នា​ទៅនឹងលោក Xi Zhongxun ឪពុករបស់​លោក ។ ​ពួកគេ​​សុទ្ធ​តែ​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិនដែលមានជំនឿយ៉ាង​មុតមាំ ហើយ​​ប្រកាន់​ខ្ជាប់​នូវ​ការពឹងផ្អែកលើប្រជាជនដែល​“អ្វីៗទាំងអស់ដើម្បីមហាជន អ្វីៗទាំងអស់ពពឹងលើ​មហាជន ​មកពីមហាជន ​និង​នៅ​ជាមួយ​មហាជន”។

ការបន្តវេនរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែលជាសមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​——ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិង​សិក្សា​ស្រាវជ្រាវ​​ និង​សន្សំសំចៃ  តភ្ជាប់ដួងចិត្តជាមួយមហាជន_fororder_111

ការបន្តវេនរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែលជាសមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​——ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិង​សិក្សា​ស្រាវជ្រាវ​​ និង​សន្សំសំចៃ  តភ្ជាប់ដួងចិត្តជាមួយមហាជន_fororder_222

ការបន្តវេនរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែលជាសមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​——ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិង​សិក្សា​ស្រាវជ្រាវ​​ និង​សន្សំសំចៃ  តភ្ជាប់ដួងចិត្តជាមួយមហាជន_fororder_333

យកចិត្តទុកដាក់ខ្ពស់ទៅលើការត្រួតពិនិត្យនិងសិក្សា​ស្រាវជ្រាវ

លោក ស៊ី ជីនភីង ក៏បានបន្តវេន​និង​ស្រូបយក​គុណធម៌​ដ៏មានតម្លៃនិង​ឧដង្គឧត្តមជា​ច្រើន​​ពីឪពុករបស់លោក។

នៅឆ្នាំ ១៩៧៨ លោក Xi Zhongxun  ដែលមានអាយុ ៦៥ ឆ្នាំ​បានធ្វើ​ជា​លេខា​បក្ស​នៅ​ខេត្តក្វាំងទុង​ភាគខាងត្បូង​ចិន លោកធ្លាប់​បាន​ចុះត្រួតពិនិត្យការងារ​នៅ​ស្រុកចំនួន ២១ ​នៅ​រវាងខែកក្កដានិងខែសីហាដែលមានសីតុណ្ហាភាពក្តៅខ្លាំង។ ពេលនោះ  ស៊ី ជីនភីង ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ​ឈីងហួ​​បាន​ឆ្លៀតឱកាស​វិស្សមកាល​រដូវក្តៅ​ ដើម្បី​ចូលរួ​សកម្មភាព​​សង្គម​នៅខេត្ត​ក្វាងទុង​ ហើយក៏បានទៅ​ជនបទជាមួយលោក​ឪពុក​ដែរ​ ។​ របៀបការងាររបស់លោក​ឪពុក​​ដែល​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​​ការត្រួតពិនិត្យ​និង​ការសិក្សា​ស្រាវជ្រាវ​ លោក​ស៊ី ជីនភីង​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង ។

ការបន្តវេនរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែលជាសមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​——ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិង​សិក្សា​ស្រាវជ្រាវ​​ និង​សន្សំសំចៃ  តភ្ជាប់ដួងចិត្តជាមួយមហាជន_fororder_444ការបន្តវេនរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែលជាសមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​——ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិង​សិក្សា​ស្រាវជ្រាវ​​ និង​សន្សំសំចៃ  តភ្ជាប់ដួងចិត្តជាមួយមហាជន_fororder_555

ការបន្តវេនរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែលជាសមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​——ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិង​សិក្សា​ស្រាវជ្រាវ​​ និង​សន្សំសំចៃ  តភ្ជាប់ដួងចិត្តជាមួយមហាជន_fororder_666

នៅពេលដែល​លោក ស៊ី ជីភីង ​ធ្វើការ​នៅ​តាម​តំបន់​មូលដ្ឋាន ​ការសិក្សា​ស្រាវជ្រាវ​តាមមូលដ្ឋាន​បាន​​ចំណាយពេលជាច្រើន​របស់លោក។

ភាពសន្សំសំចៃ

លោក Xi Zhongxun សន្សំសំចៃណាស់ ​​ការអប់រំក្នុងគ្រួសារក៏ម៉ឺងម៉ាត់ខ្លាំងដែរ ។ 

ពេលលោក ស៊ី ជីនភីង​ចុះត្រួតពិនិត្យ​ការងារនៅតាមតំបន់​​ ​​​​ដើម្បី​កាត់បន្ថយ​បន្ទុក​នៃ​តំបន់មូលដ្ឋាន​​ លោកធ្លាប់បានឈប់សម្រាក​ថ្ងៃត្រង់ និង​គេងពេលយប់នៅលើរថភ្លើង​ពិសេសជាច្រើនលើក ព្រមនិងបញ្ចុះកម្រិតនៃការទទួលភ្ញៀវ ក្នុងកាលៈទេសៈទស្សនកិច្ចនៅបរទេស​ ​​​លោក​បានផ្តល់អនុសាសន៍ជាច្រើនដងឱ្យខំ​​សន្សំសំចៃ​ កុំខ្ជះខ្ជាយ​ កុំ​ស្នាក់​នៅ​ក្នុងសណ្ឋាគារប្រណីតពេក ឱ្យតែស្អាតនិងមានផាសុខភាពក៏បានដែរ ។

ពាក្យ​សម្ដី​និង​ការអនុវត្ត​របស់​លោកឪពុក​បាន​បង្រៀន​លោក ស៊ី ជីនភីង ​ឱ្យក្លាយ​ជា​មនុស្ស​ម្នាក់ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ការពឹងផ្អែកលើមហាជន  ​ការត្រួត​ពិនិត្យនិងសិក្សា​ស្រាវជ្រាវ និងការ​សន្សំសំចៃ...ទាំងនេះគឺជា​មរតក​របស់​បក្សកុម្មុយនិស្ត​ចិន​ ហើយ​ក៏ជាការបន្តវេន និងការផ្សព្វផ្សាយរវាង​លោក ស៊ី ជីនភីង ​និង​​លោកឪពុក​ដែល​ជា​សមាជិកបក្ស​កុម្មុយនិស្ត​ចិន​ពីរ​ជំនាន់​ដែរ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស