邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ចងចាំប្រវត្តិតស៊ូ បំពេញបេសកកម្មប្រវត្តិសាស្ត្រ បន្តទទួលបានកម្លាំងឈានទៅមុខជានិច្ចពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន

2021-06-18 23:36:42

លោក Xi Jinping ៖ ចងចាំប្រវត្តិតស៊ូ បំពេញបេសកកម្មប្រវត្តិសាស្ត្រ បន្តទទួលបានកម្លាំងឈានទៅមុខជានិច្ចពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន_fororder_1127576800_16240402585471n

      ក្នុងឱកាសគម្រប់​​ខួប​ ១០០ ឆ្នាំ​នៃការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​  ​​នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ​លោក Xi Jinping ​ប្រមុខរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​សារមន្ទីរ​តាំង​ពិព័រណ៍​ប្រវត្តិសាស្ត្រ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ស្ថិត​នៅទីក្រុងប៉េកាំង ​ដើម្បី​ចូលរួមទស្សនា​​ “ពិព័រណ៍​ប្រវត្តិសាស្ត្រ​នៃបក្ស​កុម្មុយនិស្ត​ចិន​”​ក្រោមប្រធានបទ«មិនបំភ្លេច​បំណងដើម​ ចងចាំបេសកកម្ម​»​។

 

 

      លោក Xi Jinping ​បាន​គូសបញ្ជាក់ថា ​រំលឹកពីមាគ៌ាតស៊ូ​នាអតីតកាល​ សំឡឹងមើលមាគ៌ាតស៊ូនាអនាគត ចាំបាច់ត្រូវ​សិក្សា​និង​បូកសរុប​ឱ្យបាន​ល្អ​នូវ​​ប្រវត្តិសាស្ត្រ​បក្ស​ ​ដើម្បី​បន្តវេន​និង​ផ្សព្វផ្សាយ​ឱ្យ​បានល្អ​នូវ​បទពិសោធន៍​​ដ៏មានតម្លៃ​នៃ​បក្ស ​​ក្នុងន័យ​បន្ត​​ទទួល​បាន​កម្លាំង​ឈានទៅមុខ​ជានិច្ច​ពី​ក្នុង​ប្រវត្តិសាស្ត្រ​ខិតខំតស៊ូ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​។

 

​ “ពិព័រណ៍​ប្រវត្តិសាស្ត្រ​នៃបក្ស​កុម្មុយនិស្ត​ចិន​”ក្រោមប្រធានបទ«មិនបំភ្លេច​បំណងដើម​ ចងចាំបេសកកម្ម​»​ ​បាន​តាំងបង្ហាញ​ពី​​គំនូរ​ចំនួនជាង ២៦០០ ផ្ទាំង ​និង​វត្ថុប្រវត្តិសាស្ត្រ​ចំនួន​ជាង​ ៣៥០០  ​ក្នុងនោះ​រួមទាំង​ គំនូរ​ខ្មុកម្រាក់​អំពីមហាកំពែង ​សាត្រាស្លឹករឹត​នៃ​សៀវភៅ​កត់ត្រា​​ក្បាលទី៤នៃ​«សៀវភៅកត់ត្រានៅក្រុងប្រ៊ុចសែល» របស់​លោក Karl Heinrich Marx  ​ ​វីដេអូ​ឯកសារនៃ​ពិធីអបអរសាទរការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ​អាវុធ​ដែលត្រូវបានប្រើប្រាស់​ក្នុងសង្គ្រាម​ជួយ​កូរ៉េ​ខាង​ជើង​ប្រយុទ្ធ​ប្រឆាំងនឹងការឈ្លានពាននៃអាមេរិក  ​​រូបភាព​អំពី​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​  ​តារាង​ទិន្នន័យ​នៃយុទ្ធនាការ​ពុះពារឧបសគ្គក្នុងការលុបបំបាត់​ភាពក្រីក្រ​ជាដើម។​ ​ពិព័រណ៍​នេះបាន​​បង្ហាញ​ដោយ​គ្រប់ជ្រុងជ្រោយ​​​ជា​លើកទីមួយ អំពី​ប្រវត្តិសាស្ត្រ​​មួយរយឆ្នាំ​ដ៏​អស្ចារ្យនៃ​បក្ស​កុម្មុយនិស្តចិន ​ក៏ដូចជាភាពលំបាកលំបិន​ក្នុង​ការខិតខំតស៊ូ​ដើម្បីអភិវឌ្ឍសាធារណរដ្ឋ​ប្រជាមានិតចិន​និង​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេសចិន៕​​

លោក Xi Jinping ៖ ចងចាំប្រវត្តិតស៊ូ បំពេញបេសកកម្មប្រវត្តិសាស្ត្រ បន្តទទួលបានកម្លាំងឈានទៅមុខជានិច្ចពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន_fororder_1127576800_16240402585511n

លោក Xi Jinping ៖ ចងចាំប្រវត្តិតស៊ូ បំពេញបេសកកម្មប្រវត្តិសាស្ត្រ បន្តទទួលបានកម្លាំងឈានទៅមុខជានិច្ចពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន_fororder_1127576800_16240402585531n

លោក Xi Jinping ៖ ចងចាំប្រវត្តិតស៊ូ បំពេញបេសកកម្មប្រវត្តិសាស្ត្រ បន្តទទួលបានកម្លាំងឈានទៅមុខជានិច្ចពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន_fororder_1127576800_16240402585541n

លោក Xi Jinping ៖ ចងចាំប្រវត្តិតស៊ូ បំពេញបេសកកម្មប្រវត្តិសាស្ត្រ បន្តទទួលបានកម្លាំងឈានទៅមុខជានិច្ចពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន_fororder_1127576800_16240402585551n

លោក Xi Jinping ៖ ចងចាំប្រវត្តិតស៊ូ បំពេញបេសកកម្មប្រវត្តិសាស្ត្រ បន្តទទួលបានកម្លាំងឈានទៅមុខជានិច្ចពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន_fororder_1127576800_16240402585571n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស