郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អាមេរិកនិងអង់គ្លេសមិនអាចតំណាងឱ្យអង្គការសហប្រជាជាតិ ហើយកាន់តែមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិនោះទេ

2021-05-14 10:19:15 cri

      ថ្ងៃទី​១២ឧសភា តាម​ម៉ោង​ក្នុង​តំបន់​ អាមេរិក​ អង់គ្លេសនិង​អាល្លឺម៉ង់​ព្រម​និង​ប្រទេស​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​តូច​បាន​ប្រើ​ប្រាស់​ដោយ​ផ្តេសផ្តាស​នូវ​ប្រភពធនធាន​និង​វេទិ​ការបស់​អង្គការ​សហប្រជាជាតិ​ ដោយ​បាន​រៀប​ចំកិច្ច​ប្រជុំដែល​ហៅ​ថា​សភាពការណ៍​សិទ្ធិ​មនុស្ស​នៅតំបន់​ស៊ីនជាំងនៃ​ប្រទេស​ចិន​ ក្នុង​ន័យ​ប៉ុន​ប៉ង​បិទស្លាកដែលហៅ​ថា“ ប្រល័យ​ពូជសាសន៍” និង​ “​បង្ខិត​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​”ជាដើម​ទៅលើ​ប្រទេស​ចិន។ ទង្វើ​បែប​នេះ​ជា​ការ​បំពាន​យ៉ាង​កម្រោល​ទៅលើ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ​ដែល​​ត្រូវ​រដ្ឋ​សមា​ជិក​ជា​ច្រើននៃ​អង្គការ​សហប្រជាជាតិធ្វើ​ពហិការ ។

      មនុស្ស​​ដែល​បានយល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​នៃ​តំបន់​ស៊ីនជាំង​សុទ្ធតែ​ដឹង​ច្បាស់​ថា ធាតុ​ពិត​នៃ​បញ្ហា​ពាក់​ព័ន្ធ​នឹង​តំបន់​ស៊ីនជាំង គឺ​បញ្ហា​ប្រឆាំង​ភេរវកម្ម​និង​​លុប​បំបាត់សកម្មភាព​​ជ្រុល​និយម មិន​មែន​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​តូច​តែងតែ​ឃោស​នាបំប៉ោង​នោះទេ ។ បើសិន​ជា​ចង់​និយា​យ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ យើង​អាច​ធ្វើ​ការ​ប្រៀប​ធៀប​ដូច​ខាង​ក្រោម​ ។

      សូម​យក​ការងារ​បង្ការ​និង​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩​ជា​ឧទាហរណ៍ ។ អ្នក​នាំ​ពាក្យ​​នៃ​គណៈប្រតិភូចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បានបង្ហាញ​តួលេខ​មួយ​ចំនួន​៖ តំបន់​ស៊ីនជាំង​ មាន​ប្រជាជន​ចំនួន​ជាង​២៥លាន​នាក់​ បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ សរុប​៩៨០នាក់​ ករណីជា​សះស្បើយ៩៧៧នាក់ ករណី​ស្លាប់៣នាក់​ ។ រីឯ​នៅប្រទេស​អាមេរិក​វិញ ករណីស្លាប់​មាន​ចំនួន​ជិត​៦សែន​នាក់​ អង់គ្លេស​មាន​ករណីស្លាប់ចំនួន​ជាង​១២ម៉ឺន​នាក់​ អាល្លឺម៉ង​មាន​ករណី​ស្លាប់​លើស​ពី​៨ម៉ឺន​នាក់​ ។ ប្រទេស​លោកខាង​លិច​មួយ​ចំនួន​តូច​ សម្បី​តែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្លួន​ក៏​មិន​អាច​ធានាបាន​ តើ​មាន​លក្ខណសម្បតិ្តអី​ក្នុង​ការ​រិះគន់សភាពការណ៍​សិទ្ធិមនុស្សនៃ​តំបន់​ស៊ីន​ជាំង ?

      ប្រទេស​លោកខាង​លិច​មួយ​ចំនួន​តូច​មិន​អាច​តំណាង​ឱ្យ​អង្គការ​សហប្រជាជាតិ ហើយ​កាន់​តែមិន​អាច​តំណាងឱ្យ​សហគមន៍​អន្តរជាតិ​នោះទេ ។ ក្នុង​មហាសន្និបាត​លើ​កទី​៤៦ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ប្រទេ​សចំនួន​ជាង​៨០ ក្នុង​នោះ​បូក​រួម​ទាំង​ប្រទេសឥស្លាម​ ដូចជា​​អារ៉ាប៊ីសាអូឌីតនិង​អេមីរ៉ាតអារ៉ាប់រួមជាដើម​ បាន​បញ្ចេញ​សម្លេង​តាម​ទម្រង់​ខុស​ៗគ្នា ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​គោលជំហរ​របស់​ប្រទេស​ចិន​ក្នុង​បញ្ហាពាក់​ព័ន្ធ​នឹង​តំបន់​ស៊ីនជាំង ។ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ក្នុង​អំឡុង​ពេល​រៀប​ចំ​ធ្វើ​កិច្ច​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ចិន​និង​ប្រទេ​សអាស៊ី​កណ្តាល​ចំនួន​៥  ប្រទេស​អាស៊ី​កណ្តាល​ក៏​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ដល់​ប្រទេសចិន​ក្នុង​ការ​គាំពារ​ផល​ប្រយោជន៍​ជា​ស្នូល​របស់​ខ្លួន​ ហើយ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេ​សចិន​ ។

      នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​ជាច្រើន​ ដូច​ជា​អូស្ត្រាលី ប្រេស៊ីល​ សិង្ហបុរីនិង​ស៊ុយអែត​ជាដើម​ ក៏​បាន​ចេញ​ផ្សាយ​អត្ថបទ​ ដើម្បី​ទទួល​ស្គាល់​សមិទ្ធផល​របស់​តំបន់​ស៊ីនជាំង​លើ​វិស័យ​ប្រឆាំង​ភេរវកម្ម​ ក្នុង​ន័យ​លាតត្រដាង​នូវ​កលល្បិច​នៃ​ភូមិសាស្ត្រនយោបាយរបស់​អាមេរិក​និង​ប្រទេស​លោកខាង​លិច​ដែល​ប៉ុន​ប៉ង“ទប់​ស្កាត់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ដោយ​យក​បញ្ហា​ស៊ីនជាំង​ធ្វើ​ជា​លេស” ។

      មិន​ថា​អាមេរិក​ចាត់​ប្រើ​មធ្យោបាយ​ណា​ក្នុង​ការ​ប្រមូល​គ្នីគ្នា​សម័្ពន្ធ​មិត្ត​លោក​ខាង​លិច​មួយ​ចំនួន​តូច​និង​និយាយប្រែសជាខ្មៅក៏​ដោយ ក៏ប៉ុន្តែ រឿង​កំប្លែង​ខាង​នយោបាយលើ​មូលដ្ឋាន​ពាក្យ​កុហក​ បាន​បរាជ័យ​នៅលើ​ឆាក​អង្គការ​សហប្រជាជាតិ​រួចរាល់ហើយ ។ បើ​សិន​ជា​ពួក​គេ​មិន​បញ្ឈប់​ការ​សម្តែង​ឆាក​ល្ខោន​ដ៏​អាក្រក់​បែប​នេះ នោះ​នៅ​ទី​បំផុត​នឹង​ក្លាយ​ជា​អ្នក​ញៀនល្បែងខាង​នយោបាយ​ដែល​មានភាព​ភិត​ភ័យ​ជា​រៀង​រាល់​ថ្ងៃ ហើយ​នឹង​បាត់​បង់​កេរ្តិ៍ឈ្មោះទាំង​អស់​ ៕

#CCFR Comment#បទវិភាគ៖អាមេរិកនិងអង់គ្លេសមិនអាចតំណាងឱ្យអង្គការសហប្រជាជាតិ ហើយកាន់តែមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិនោះទេ_fororder_1

#CCFR Comment#បទវិភាគ៖អាមេរិកនិងអង់គ្លេសមិនអាចតំណាងឱ្យអង្គការសហប្រជាជាតិ ហើយកាន់តែមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិនោះទេ_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស