郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តសិង្ហបុរី៖ ចិននិងអាមេរិកចាប់ដៃធ្វើកិច្ចសហប្រតិបតិ្តការ ទើបអាចធ្វើឱ្យសេដ្ឋកិច្ចសកលងើបឡើងវិញ

2021-05-14 10:42:52 cri

   ថ្លែង​ក្នុង​វេទិកា​តាម​អនឡាញ​នៅថ្ងៃទី​១៣ ខែ​ឧសភា លោក Kishore Mahbubani សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​សកល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩ អាមេរិក​គួរតែ​បញ្ឈប់​ការ​បដិបក្ខ​គ្នា​ជា​មួយ​ប្រទេ​សចិន​លើ​វិស័យ​ភូមិសាស្ត្រ​នយោបាយ​ ព្រោះមាន​តែ​ប្រទេស​ទាំង​ពី​រនេះចាប់​ដៃ​គ្នា​ និង​បង្កើន​កិច្ច​សហប្រតិបតិ្តការនោះទេ ទើប​អាច​ធ្វើឱ្យ​​សេដ្ឋកិច្ច​សកល​ងើប​ឡើង​វិញ ។

      លោក Kishore Mahbubani សម្គាល់​ឃើញថា រដ្ឋាភិបាល​លោក​ បៃដិន​ គួរតែ​បញ្ឈប់​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ លុប​ចោល​ពន្ធគយ​ទៅលើ​ផលិតផល​ចិន​​ដែល​បាន​កំណត់​ក្នុងអាណតិ្ត​នៃ​រដ្ឋាភិបាល​របស់​លោក​ត្រាំ ក្នុង​ន័យផ្លាស់ប្តូរ​​គោលនយោបាយ​ចំពោះប្រទេសចិន​ក្នុង​សម័យ​លោក​ត្រាំ ក៏ដូច​ជា​ជំរុញ​សេដ្ឋកិច្ច​សកល​ឱ្យ​មាន​កំណើន​ជា​ថ្មីឡើងវិញ ។ បើពុំ​នោះសោត ​តំបន់​នានា​នៅលើ​ពិភពលោក​សុទ្ធតែ​នឹង​រង​ការ​វាយ​ប្រហារ​ពី​ការ​បដិបក្ខ​គ្នា​រវាង​ចិន​និង​អាមេរិក​ជា​មិន​ខាន​ ។

      លោក Kishore Mahbubani បាន​ថ្លែង​ទៀត​ថា បណ្តា​ប្រទេស​អាស៊ី​នានា​គួរតែ​រួម​គ្នា​ចេញ​សេចកី្ត​ថ្លែង​ការណ៍​ អំពាវនាវ​ឱ្យ​ចិន​និង​អាមេរិក​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ ក្នុង​ន័យ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ និង​រួម​គ្នា​ទប់​ទល់​នឹង​បញ្ហា​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់ ដូចជា​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩​ និង​អាកាសធាតុឡើងកម្តៅជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស