魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៥ នាក់ស្លាប់បាត់បង់ជីវិត

2021-05-13 11:24:33 cri

    កាលពី​ថ្ងៃទី ​១២ ​ខែឧសភា ​ទន្ទឹម​នឹង​ការប៉ះទង្គិច​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​បាន​ឡើង​កម្តៅ​ថែមមួយ​កម្រិត​ទៀត ​ចំនួន​អ្នកស្លាប់​និង​រង​របួស​ទាំងសងខាង​បាន​កើនឡើង​បន្ត​ទៀត ​។ ​យោងតាម​ការផ្សាយដំណឹង​ថ្មីបំផុត​របស់​ស្ថាប័នសុខាភិបាល​តំបន់កាហ្សា​នៃ​ប្រទេស​ប៉ាឡេស្ទីន​បាន​ឱ្យ​ដឹងថា ​ចាប់ពី​ថ្ងៃទី ​១០ ​ខែ​ឧសភា​នេះ​មក ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​បណ្តាលឱ្យ​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ​៦៥ ​នាក់​ស្លាប់​បាត់​បង់​ជីវិត ​ក្នុងនោះ​បូករួមទាំង​កុមារ ​១៦ ​នាក់ ​។ ​ចំណែក​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន​ជាង ​៣០០ ​នាក់ទៀត​រងរបួស ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស