孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​ធ្វើការពិគ្រោះ​ពិភាក្សាបន្ទាន់​ម្តងទៀតអំពី​ស្ថានការណ៍​ប៉ាឡេស្ទីន​​

2021-05-13 11:16:29 cri

ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​ធ្វើការពិគ្រោះ​ពិភាក្សាបន្ទាន់​ម្តងទៀតអំពី​ស្ថានការណ៍​ប៉ាឡេស្ទីន​​_fororder_联合国

    កាលពី​ថ្ងៃទី១២​ខែឧសភា​តាមម៉ោងក្នុង​តំបន់ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានធ្វើ​ការពិគ្រោះ​ពិភាក្សាបន្ទាន់​ជាលើកទីពីរ​ក្នុងសប្តាហ៍នេះ​អំពីស្ថានការណ៍​ប៉ាឡេស្ទីន​ ។ លោក​ Zhangjun ​តំណាងចិន​ប្រចាំជាអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​ធ្វើជា​អធិបតីក្នុង​កិច្ចប្រជុំ​ក្នុងនាមជា​ប្រធាន​ផ្លាស់វេន​នៃក្រុមប្រឹក្សា​សន្តិសុខ ​ព្រមទាំង​អធិប្បាយ​អំពីគោលជំហរ​របស់ភាគីចិន ។

    លោក ​Zhangjun ​បានថ្លែងថា​ ភាគីចិន​យកចិត្តទុក​ដាក់យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​នៅប៉ាឡេស្ទីន​និងថ្កោលទោស​យ៉ាងខ្លាំង​ចំពោះអំពើ​ហិង្សាដែល​សំដៅចំពោះ​ជនស៊ីវិល​ ហើយសូម​អំពាវនាវ​ឱ្យភាគីពាក់ព័ន្ធ​នានា​ ជាពិសេស​គឺអ៊ីស្រាអែល​សូមរក្សា​ភាពអត់ធ្មត់ ​។ ភាគីចិន​សូមដាស់តឿន​ភាគីនានា​ឱ្យបញ្ឈប់​សកម្មភាព​បដិបក្ខគ្នាភ្លាម ​ដោយ​អនុវត្ត​តាមកាតព្វកិច្ច​នៃសេចក្តី​សម្រេចចិត្ត​ពាក់ព័ន្ធនៃ​អង្គការ​សហប្រជាជាតិ​និង​ការកំណត់នៃ​ច្បាប់អន្តរជាតិ​យ៉ាងប្រាកដប្រជា​ ចៀសវាង​ការចាត់​ប្រតិបត្តិការ​ណាមួយដែល​បណ្តាលឱ្យ​ស្ថានការណ៍​កាន់តែ​ឡើងកម្តៅ​ថែមទៀត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស