魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនបាននិងកំពុងរួមចំណែកយ៉ាងសកម្មដើម្បីសម្រេចបាននូវភាពអាចទទួលបាននិងភាពអាចរ៉ាប់រងបានលើវ៉ាក់សំងកូវីដ ១៩ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍

2021-05-13 11:16:49 cri

    លោកស្រី ​Hua ​Chunying ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ច្រានចោល​ពាក្យសំដី​ដែល​ចោទ​ថា ​វ៉ាក់សាំងចិន​"បំបិទផ្លូវ​ខាង​ភូមិសាស្ត្រ​និយោបាយ"​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​កាលពី​ថ្ងៃទី ​១២ ​ខែឧសភា ​។ ​លោកស្រី​បាន​សង្កត់ធ្ងន់ថា ​ប្រទេសចិន​បាន​និង​កំពុង​រួមចំណែក​យ៉ាងសកម្ម​ដើម្បី​លុបបំបាត់​គម្លាតខាង​ភាពស៊ាំ​និង​សម្រេច​បាន​នូវ​ភាព​អាច​ទទួល​បាន​និង​ភាពអាច​រ៉ាប់រង​បាន​លើ​វ៉ាក់សំង​កូវីដ​ ១៩ ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ​។ ​កិច្ចសហប្រតិបត្តិ​ការ​ពាក់ព័ន្ធ​ប្រកបដោយ​ភាពស្មោះត្រង់​និង​មានតម្លាភាព ​។​

    លោកស្រី ​Hua ​Chunying ​បាន​ថែ្លងថា ​ចាប់តាំងពី​បានផ្ទុះ​ជំងឺកូវីដ ​១៩ ​មក ​ជានិច្ចកាល ​ប្រទេស​ចិន​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​ជំរុញ​កិច្ចកសាង​សហគមន៍រួម​វាសនា​របស់​មនុស្សជាតិ​និង​សហគមន៍រួម​សុខាភាព​ដើម្បី​សម្រេច​បាន​នូវ​ភាពអាចទទួលបាន​និង​ភាពអាច​រ៉ាប់រង​បាន​លើ​វ៉ាក់សំង​កូវីដ​ ១៩ ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ​។ ​កិច្ចសហប្រតិបត្តិ​ការ​ពាក់ព័ន្ធ​ទទួល​បាន​ការ​ស្វាគមន៍​ជាទូទៅ​ពី​ផ្ទៃអន្តរជាតិ​ដែល​បូករួមទាំង​បណ្តាប្រទេស​អាមេរិក​កណ្តាល​ផងដែរ ​ពោលគឺ ​បង្ហាញ​ពី​ប្រសិទ្ធភាព​ជា​គំរូ​វិជ្ជមាន ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស