孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេស៖ ការប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិននៅតំបន់ជាច្រើនលើពិភពលោកបានបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពខ្ពស់

2021-05-13 15:41:59 cri

      ថ្ងៃទី​១២ ខែ​ឧសភា តាមម៉ោង​​ក្នុង​តំបន់​ ទីភ្នាក់ងារ​សារព័ត៌មាន Bloomberg បាន​ផ្សាយ​ដំណឹង​ឱ្យ​ដឹងថា ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ដែល​អភិវឌ្ឍ​និង​ផលិត​ដល់​ក្រុម​ហ៊ុន SINOVAC របស់​ចិននៅតំបន់​ជា​ច្រើននៅលើ​ពិភពលោក​​ ​បាន​បង្ហាញ​នូវប្រសិទ្ធភាពខ្ពស់ ដែល​បាន​នាំ​មក​នូវ​សញ្ញាវិជ្ជមាន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​​រាប់​សិប​ប្រទេស​ ។

      តាម​ដំណឹង​ឱ្យ​ដឹង​ថា ថ្ងៃទី​១២ ខែ​ឧសភា លោក Budi Gunadi Sadikin រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី​បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​​ថា វ៉ាក់សាំង​របស់​​ក្រុម​ហ៊ុន SINOVAC ប្រទេស​​ចិន​មាន​ប្រសិទ្ធភាព​លេចធ្លោ​ ចំនួនបុគ្គលិក​ពេទ្យ​នៃ​ប្រទេស​ឥណ្ឌូណេស៊ីដែល​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​និង​ស្លាប់​បាត់​បង់ជីវិត​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំងរួច​ ​មាន​ចំនួន​៩៤ភាគរ​យ​មិន​បាន​ឆ្លង​ជំងឺ​កូវីដ​១៩នោះទេ ។

      ទិន្នន័យ​នៃ​ប្រទេស​ដទៃទៀត​ក៏​បាន​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃវ៉ាក់សាំង​របស់​​ក្រុម​ហ៊ុន SINOVAC ប្រទេស​​ចិនផង​ដែរ ។ នៅ​ក្រុង​មួយ​នៃ​ប្រទេស​ប្រេស៊ីល ដែល​មាន​អ្នក​ក្រុង​ចំនួន​ប្រហែល​៤៥ពាន់នាក់​​ ​បាន​ចាក់​វ៉ាក់សាំង​​របស់​​ក្រុម​ហ៊ុន SINOVAC ប្រទេស​​ចិនស្ទើរ​តែ​គ្រប់​គ្នា​ បន្ទាប់​ពីចាក់​វ៉ាក់សាំង​ ចំនួន​អ្នក​ឈឺធ្ងន់​និង​អ្នក​ស្លាប់​បាត់បង់ជីវិត​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស