孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ភាពអាចទទួលបាន”នៃវ៉ាក់សាំងទើបអាចដោះស្រាយបញ្ហាចំពោះមុខ

2021-05-13 10:59:11 cri

#CCFR Comment#បទវិភាគ៖ “ភាពអាចទទួលបាន”នៃវ៉ាក់សាំងទើបអាចដោះស្រាយបញ្ហាចំពោះមុខ_fororder_微信图片_20210512171554

#CCFR Comment#បទវិភាគ៖ “ភាពអាចទទួលបាន”នៃវ៉ាក់សាំងទើបអាចដោះស្រាយបញ្ហាចំពោះមុខ_fororder_微信图片_20210512171600

    “នេះមិនមែនជា​មធ្យោបាយ​មានប្រសិទ្ធភាព​សម្រាប់​បន្ធូរបន្ថយ​ការរីករាលដាល​នៃ​ជំងឺកូវីដ១៩​នាពេល​បច្ចុប្បន្ននេះទេ ​ក៏ប៉ុន្តែមើលទៅ​វាមានកម្លាំង​ទាក់ទាញណាស់​ដែលអាច​ទាក់ទាញ​ការយកចិត្ត​ទុកដាក់ពី​អ្នកបោះឆ្នោត​យ៉ាងឆាប់រហ័ស ​។”ពេលថ្មីៗ​កន្លងទៅនេះ​ កាសែត ​《The ​Washington ​Post 》 បានចុះ​ផ្សាយ​អត្ថបទ​និងបាន​វាយតម្លៃ​ដូចពោល​ខាងលើនេះ​ចំពោះការដែល​រដ្ឋាភិបាល​អាមេរិកគាំទ្រ​ការព្យួរ​ការការពារ​កម្មសិទ្ធិបញ្ញា​វ៉ាក់សាំង​ជំងឺកូវីដ១៩​ ។ ឥស្សរជន​អន្តរជាតិ​ជាច្រើនបាន​លើកឡើងថា ​ភាគីអាមេរិក​សម្តែង​អាកប្បកិរិយា​ដោយសាធារណៈ​បែបនេះ ខ្វះ​លទ្ធភាពនិង​ការគាំទ្រ​ក្នុងការអនុវត្ត​ជាក់ស្តែង​ គឺហាក់ដូចជា​គូរ​នំដើម្បី​បំពេញ​ភាពអត់ឃ្លាន ក៏​គ្រាន់តែ​ជាការសម្តែង​ខាង​នយោបាយ​តែប៉ុណ្ណោះ ។

    ពេលថ្មីៗ​កន្លងទៅនេះ ​លោកស្រី ​Ursula von ​der Leyen ​ប្រធាន​គណៈកម្មាធិការ​សហភាពអឺរ៉ុប​បានថ្លែងថា ​ភារកិច្ច​ជាបន្ទាន់​របស់​ពិភពលោកគឺ​ត្រូវធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្រាន់​និងការចែកចាយ​ដោយស្មើគ្នា​ តែមិនមែន​ការព្យួរ​កម្មសិទ្ធិបញ្ញា​នោះទេ ។ ​ការសម្តែង​អាកប្បកិរិយា​បែបនេះ ​បាន​បង្ហាញពី​ភាពមិន​ជាក់ស្តែងនៃ​រដ្ឋាភិបាលអាមេរិក ។

    មូលហេតុ​ដែល​បង្កបង្កើត​វិបត្តិវ៉ាក់សាំង​សកលនាពេល​បច្ចុប្បន្នមិនមែន​បញ្ហាប៉ាតង់ទេ​ គឺ “​វ៉ាក់សាំង​ជនជាតិនិយម​​” ។ ​អនុលោមតាម​ច្បាប់ផលិតកម្ម​ខាង​ការការពារជាតិ ​រដ្ឋាភិបាលអាមេរិក​បាន​កំណត់ថា ​ពាណិជ្ជករ​ផលិតកម្ម​វ៉ាក់សាំង​ចាំបាច់ត្រូវ​អនុវត្តកិច្ចសន្យា​ក្នុងស្រុក​ជាអាទិភាព ​។ វ៉ាក់សាំង​ដែល​សហរដ្ឋអាមេរិក​បានផលិត​ស្ទើរតែ​១០០ភាគរយ​បានផ្គត់ផ្គង់​ដល់សហរដ្ឋអាមេរិក​ នេះ​បណ្តាលឱ្យ​ប្រទេសមាន​បានស្តុកទុក​វ៉ាក់សាំង​ជំងឺកូវីដ១៩​ច្រើនហួសហេតុ​ តែប្រទេស​ក្រីក្រ​សុំជំនួយមិន​បានទេ ​។ ​ប្រការដែល​កាន់តែ​អាក្រក់ជាងនេះ​ទៅទៀតគឺ ​សហរដ្ឋអាមេរិក​បានហាមឃាត់​មិនឱ្យ​​នាំចេញ​សម្ភារៈ​គ្រប់ប្រភេទ​សម្រាប់​ផលិតវ៉ាក់សាំង​ជាប់រហូត​ ដែល​បានបង្ក​ការរារាំង​ដ៏ធ្ងន់ធ្ងរដល់​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​ជាសកល ។ ​ទាក់ទិន​នឹង​រឿងនេះ ​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធើណេត​បានវាយតម្លៃ​​ថា “​រូបរាងដូចជា​សុភាពបុរស​ តែទង្វើដូចបិសាច​ នេះគឺសហរដ្ឋអាមេរិក ។”

    បើប្រៀបធៀប​នឹងការសម្តែង​អាកប្បកិរិយា​តាមតែមាត់​ ពិភពលោក​កាន់តែ​ត្រូវការ​សកម្មភាព​ជាក់ស្តែងផង​ ។ ​បច្ចុប្បន្ននេះ​ ភាគីចិនបានផ្តល់ជំនួយ​ជាវ៉ាក់សាំង​ដល់ប្រទេស​កំពុងអភិវឌ្ឍន៍​ជាង៨០​ជាបន្តបន្ទាប់​ និង​នាំចេញ​វ៉ាក់សាំង​ទៅកាន់​ប្រទេសជាង​៥០រួចរាល់ហើយ​ ។ ​ពេលថ្មីៗ​កន្លងទៅនេះ ​អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​បញ្ចូល​វ៉ាក់សាំង​ជំងឺកូវីដ១៩​នៃក្រុមហ៊ុន ​Sinopharm ​របស់ចិន​​ក្នុង“​បញ្ជីប្រើប្រាស់​ជាបន្ទាន់” ​នេះមានន័យថា​ វ៉ាក់សាំង​ជំងឺកូវីដ១៩​របស់ចិននឹង​បម្រើដល់​ទូទាំង​ពិភពលោក​យ៉ាងពិតប្រាកដ ។

    បច្ចុប្បន្ននេះ ​នៅប្រទេស​មួយចំនួន​ ​ការរីករាលដាល​នៃជំងឺកូវីដ១៩​នៅតែស្ថិតក្នុង​សភាពពិបាក​គ្រប់គ្រងនោះទេ​ ។ ក្នុងខណៈ​ពេលជាគន្លឹះ​ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​សកលមិន​ត្រូវធ្វើតាម​រូបភាពនិយមទេ ​។ អ្នកនយោបាយ​អាមេរិកសម្តែង​អាកប្បកិរិយា​តាមតែមាត់ ​មិនប្រសើរផង​បន្ធូរការដាក់​កំហិតទៅ​លើការនាំចេញ​វ៉ាក់សាំង ​ក្នុងន័យ​ផ្តល់ជំនួយដល់​ប្រទេសនិង​ប្រជាជនដែល​កំពុងស្ថិតក្នុង​វិបត្តិ​លើកនេះ​ ។ ប្រការនេះ​ទើបជា “ប្រតិបត្តិការ​សហរដ្ឋអាមេរិក​”ដែលពិភពលោក​រំពឺងទុក​ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស